Yearendyearend1140x150

ស្ត្រីដំបូងនិងជាប្រធានអង្គការពាណិជ្ជកម្មពិភពលោកបានចូលកាន់តំណែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ ស្ត្រីអាហ្រ្វិកដំបូងបង្អស់និងជាប្រធានរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺលោកស្រី Ngozi Okonjo-Iweala បានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃច័ន្ទ ដោយបញ្ចប់រយៈពេល ៦ ខែនៃភាពគ្មានមេដឹកនាំរបស់អង្គការWTO បន្ទាប់ពីលោក Roberto Azevedo បានលាឈប់ពីតំណែងកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ មុនកាលកំណត់។

ថ្លែងទៅកាន់ក្រុមប្រឹក្សាទូទៅនៅថ្ងៃដំបូងរបស់លោកស្រីក្នុងមុខតំណែងលោកស្រី Okonjo-Iweala បានសន្យាថា នឹងនាំយកចំណេះដឹង ចំណង់ចំណូលចិត្ត បទពិសោធន៍ និងការតស៊ូទាំងអស់របស់លោកស្រី មកបំពេញភារកិច្ចនៅនឹងដៃកែទម្រង់អង្គភាពនិងទទួលបានលទ្ធផល។

នៅថ្ងៃទី ១៥ ខែកុម្ភះ សមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានឯកភាពគ្នាក្នុងការតែងតាំងអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ាជាអគ្គនាយករងអាណត្តិរបស់លោកស្រី ដែលអាចបន្តឡើងវិញបានហើយនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២៥ ។

លោកស្រី Okonjo-Iweala អាយុ ៦៦ ឆ្នាំបានបម្រើការជារដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសនីហ្សេរីយ៉ាចំនួន ២ ដងនិងបានបំពេញតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេសរយៈពេល ២៥ ឆ្នាំ ដោយរួមទាំងតួនាទីជានាយកគ្រប់គ្រងប្រតិបត្តិការ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទូទៅនៅថ្ងៃច័ន្ទ សមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានសំរេចថាសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី ១២ របស់អង្គការ (MC12) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុងហ្សឺណែវ។ កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៨-១១ ខែមិថុនាឆ្នាំ ២០២០ ។

សន្និសីទថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ដទៃទៀត មកពីរដ្ឋជាសមាជិកចំនួន ១៦៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង