Yearendyearend1140x150

ជប៉ុនផ្ដល់ទឹកប្រាក់ជិត២,៥លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍លើវិស័យពីរធំៗ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការចុះហត្ថលេខា ទទួលជំនួយសម្រាប់អនុវត្តគម្រោង (រូបភាព​ ទូតជប៉ុន) 

ភ្នំពេញ៖ ប្រទសជប៉ុនបានសម្រេចផ្ដល់ថវិការ ដែលជាជំនួយឥតសំណងចំនួន២,២៣៥,៣៦៤ដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់ប្រើប្រាស់លើវិស័យពីរគឺ ការជម្រុញការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជន។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃម្សិលមិញនេះ បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា ថវិកាចំនួន ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១) »និង «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSC (ឆ្នាំទី១)»។

ដោយឡែក ថវិកាចំនួន៤៧២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)»៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា-ជប៉ុន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង