Yearendyearend1140x150

ជំនួយចិននាំមកនូវ“ផ្លូវមិត្តភាព”និង“អណ្តូងសុភមង្គល”ដល់ប្រជាជនកម្ពុជារាប់ម៉ឺនគ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អណ្តូងទឹកដែលជាជំនួយរបស់ចិន។

“ក្នុងខេត្តចំនួន ៨ បានសាងសង់ផ្លូវ ២៥ខ្សែដែលមានប្រវែងសរុប១៥៥គីឡូមែត្រ និង ក្នុងខេត្ត១៣បានជីកអណ្តូង១៨១០ និងស្រះទឹកចំនួន១២៧……….”។តួរលេខនេះ បានបញ្ជាក់អោយឃើញពីដានជើង និងញើសឈាមរបស់អ្នកសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ជនបទប្រទេសកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន ហើយក៏បានកត់ត្រាប្រជាជនកម្ពុជារាប់លាននាក់នៅជនបទដែលបានកែប្រែជីវភាពថ្មីស្រឡាងរបស់ពួកគេ។

“ចូលឆ្នាំចិនមិនបានត្រឡប់ទៅស្រុកកំណើត យកពេលវេលានេះដើម្បីនៅក្នុងប្រទេសកម្ពុជា ជីកអណ្តូងថែមទៀតអោយបងប្អូននៅជនបទក្នុងប្រទេសកម្ពុជា។”នេះជាពាក្យសំដីរបស់លោក Xue Liang វិស្វករដែលត្រូវបានវិទ្យាស្ថានស្រាវជ្រាវសំណង់ទីក្រុងរបស់ប្រទេសចិនបញ្ជូនមកក្នុងប្រទេសកម្ពុជា ក្នុងគម្រោងផ្គត់ផ្គង់ទឹកជនបទកម្ពុជាដំណាក់កាលទី២ដែលជា ជំនួយរបស់ប្រទេសចិន។

លោក Xue Liang និងសហការីបានមកដល់ប្រទេសកម្ពុជា កាលពីខែមករាឆ្នាំ២០២០ ពួកគេពិតជារំជួលចិត្តជាខ្លាំងដោយបានឃើញទិដ្ធភាពខ្វះខាតទឹកនៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា។ការបរិភោគទឹករបស់ប្រជាជននៅជនបទនៃប្រទេសកម្ពុជា ជាង៨០%នៃពួកគេ គឺទឹកភ្លៀង ហើយមានអ្នកខ្លះត្រូវទៅរកទឹកនៅទន្លេដែលមានចម្ងាយជាង១០គីឡូ។នៅខែប្រាំង ទឹកភ្លៀង និងទឹកទន្លេសុទ្ធតែមិនគ្រប់គ្រាន់ ដែលធ្វើអោយប្រជាជនត្រូវចំណាយលុយដើម្បីទិញទឹក។

ប្រជាជនដែលរស់នៅជនបទមានប្រហែល៥៨% មិនអាចទទួលបានទឹកស្អាតប្រើប្រាស ហើយប្រហែលជា៨៤% នៃតំបន់ជនបទខ្វះខាតហេដ្ធារចនាសម្ព័ន្ធសុខភាពអនាម័យ។ហេតុដូច្នេះហើយ គម្រោងខាងលើត្រូវមធ្យោបាយជាច្រើនដើម្បីអនុវត្តគម្រោង ដើម្បីអាចជីកអណ្តូង និងស្រះអោយបានច្រើនតាមតែអាចធ្វើទៅបាននៅមុនខែប្រាំងចូលមកដល់ ដើម្បីធានាថានៅខែប្រាំងបងប្អូនជនបទមានទឹកប្រើប្រាស់និងមានទឹកស្រោយដំណាំ។

លោក Xue Liangបាននិយាយថា “ខ្ញុំនៅចាំបានថានៅពេលដែលពួកយើងបានជីកអណ្តូងទី១រួចមក ប្រជាជននៅទីនោះមានការសប្បាយចិត្តយ៉ាងខ្លាំង។ លោកមេភូមិនៅពេលនោះបានចាប់ដៃរបស់ពួកយើង ហើយទឹកភ្នែករបស់គាត់ស្ទើរតែស្រក់មកហើយ។”

ជំនួយរបស់ប្រទេសចិនដល់គម្រោងផ្លូវជនបទរបស់ប្រទេសកម្ពុជាក៏ជាគម្រោងដែលត្រូវបានប្រជាជនជនបទក្នុងប្រទេសកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។ដំណាក់កាលទី១នៃគម្រោងនេះដែលអនុវត្តដោយក្រុមហ៊ុនវិស្វកម្មសំណង់សៀងហៃ មានប្រវែង ៣៥ គីឡូម៉ែត្រ ដែលស្ថិតក្នុងខេត្តចំនួន៤ ។ គម្រោងនេះត្រូវបានបញ្ចប់និងការពិនិត្យទទួលយកនៅខែមេសាឆ្នាំ២០១៩។

កាលពីមុន គឺជាផ្លូវដីត្រូវបានតំឡើងជាផ្លូវក្រាលកៅស៊ូដែលមានទំហំធំជាងមុនដែលធ្វើអោយភូមិដែលដាច់ស្រយាលត្រូវបានតភ្ជាប់ទៅដល់ផ្លូវជាតិ នៅពេលដែល១គីឡូមែត្រចុងក្រោយត្រូវបានធ្វើរួច បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនយ៉ាងខ្លាំង។

បន្ទាប់ពីផ្លូវថ្នល់ត្រូវបានសាងសង់រួច ដីរបស់ប្រជាជនជាច្រើនដែលកាលពីមុនស្ថិតនៅដាច់ស្រយាលស្ងាត់ជ្រងំនិងគ្មានសំណង់អ្វីនោះ បានប្រែខ្លួនជាបណ្តើរៗមានប្រជាជនបានសាងសង់ផ្ទះនៅតាមបណ្តោយផ្លូវ ហើយទីផ្សារកាន់តែសកម្ម ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា។

គម្រោងផ្លូវជនបទដំណាក់កាលទី២ដែលជាជំនួយរបស់ប្រទេសចិន បានចាប់ផ្តើមសាងសង់នៅចុងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលកិច្ចសន្យាសាង់សង់មានរយៈពេល ៣៦ ខែ។ ប្រវែងផ្លូវសរុបមានប្រហែល ១២០ គីឡូម៉ែត្រ ដោយមានសាងសង់ផ្លូវចំនួន ១៩ខ្សែ ក្នុងខេត្តចំនួន៦។

លោក Peng Bo Hua អគ្គនាយករងនៃក្រុមហ៊ុនវិស្វកម្មសំណង់ស៊ាងហៃប្រចាំក្នុងប្រទេសកម្ពុជា បានប្រាប់អ្នកយកព័ត៌មានថា៖នៅពេលបើកការដ្ឋានមិនយូរប៉ុន្មានក៏មានការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែដោយសារតែមានការការពារនិងការធានានៅដំណើរការសាងសង់ គម្រោងនេះរំពឹងថានឹងត្រូវបានបញ្ចប់មុនកាលកំណត់ ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងរដូវវស្សាឱ្យបានឆាប់បំផុត។ជំនួយរបស់ប្រទេសចិនដល់គម្រោងផ្លូវជនបទនិងគម្រោងផ្គត់ផ្គង់ទឹកនៅកម្ពុជាត្រូវបានគេកោតសរសើរនិងស្វាគមន៍ពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវកាលពីពេលថ្មីៗនេះ បានសម្តែងនូវអារម្មណ៍ថា ៖ តំបន់ជនបទជាច្រើននៅក្នុងប្រទេសកម្ពុជានៅតែជាផ្លូវក្រួសក្រហម ហើយបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាតាំងពីដើមមកគឺ ការកែលំអផ្លូវដី ភក់នៅតំបន់ជនបទ ដើម្បីដោះស្រាយការលំបាកធ្វើដំណើររបស់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា មិត្តចិនកំពុងជួយកម្ពុជាដើម្បីសំរេចបំណងប្រាថ្នានេះបន្តិចម្តងៗ ហើយឯកឧត្តម សូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានជួយនិងគាំទ្រដល់ការអភិវឌ្ឍជនបទនៅប្រទេសកម្ពុជា និងសូមអរគុណដល់អ្នកសាងសង់ទាំងអស់ចំពោះការខិតខំរបស់ពួកគេ។

ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Wu Guo quan បានថ្លែងថា ប្រទេសចិននិងកម្ពុជាកំពុងជំរុញយ៉ាងសកម្មនូវជំហាននៃកិច្ចសហប្រតិបត្តិការនៅលើ “ផ្លូវមិត្តភាព” និង“អណ្តូងសុភមង្គល” ដើម្បីនាំមកនូវផលប្រយោជន៍និងភាពងាយស្រួលដល់ប្រជាជនកម្ពុជា៕(អត្ថបទបកប្រែពីទី ភ្នាក់ ងារ ព័ត៌មាន ស៊ីនហួ )


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង