Cct850x100 1
1800px x h300px kh

ចិនក្លាយជាប្រទេសនាំចូល«ធូរេន»ពីថៃធំជាងគេបំផុតនៅលើពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ធូរេនដាក់លក់នៅទីផ្សារប្រទេសចិន។

ចិន៖ មន្រ្តីក្រសួងកសិកម្មនៃប្រទេសថៃ បានបង្ហើបឱ្យដឹងថា៖ កាលពីឆ្នាំ ២០២០ ប្រទេសចិនបាននាំចូលធូរេនស្រស់ចំនួន ៥៧៥,០០០ តោនពីប្រទេសថៃ ដែលមានទឹកប្រាក់សរុបចំនួន ៦៩ ពាន់លានបាត មានការកើនឡើង ៧៨% ដែលធ្វើឱ្យប្រទេសចិនបានក្លាយជាទីផ្សារនាំចេញធុរេនធំបំផុតរបស់ប្រទេសថៃ។

មន្ត្រីដដែលបន្តថា៖ កាលពីឆ្នាំ២០២០កន្លងទៅ ទាំងបរិមាណនិងតម្លៃនៃការនាំចូលធូរេនពីប្រទេសថៃទៅកាន់ប្រទេសចិនសុទ្ធតែស្ថិតនៅចំណាត់ថ្នាក់ទី១នៃការនាំចូលផ្លែឈើរបស់ប្រទេសចិន។ ហើយប្រទេសថៃក៏ជាប្រទេសដែលផ្គត់ផ្គល់ផ្លែឈើធំជាងគេផងដែរសម្រាប់ប្រទេសចិន។

ចាប់ពីឆ្នាំ២០១៩មក ប្រទេសចិនបាននាំចូលផ្លែធុរេនស្រស់មានចំនួនច្រើនជាងផ្លែឈើរី ហើយផ្លែធូរេនបានក្លាយជាស្តេចផ្លែឈើដែលត្រូវបាននាំចូល។

ទោះបីមានផ្ទុះ ជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ ២០២០ក៏ដោយ ក៏មិនអាចបញ្ឈប់ការចូលចិត្តបរិភោគធុរេនរបស់ជនជាតិបានដែរ ហើយការនាំចូលធូរេននៅតែបន្តកើនឡើង។

នៅឆ្នាំ ២០២០ ការនាំចូលផ្លែឈើស្រស់ៗធំជាងគេរបស់ចិនគឺ ផ្លែធូរេន ផ្លែឈើរី ចេក មង្ឃុត ទំពាំងបាយជូរ ផ្លែស្រកានាគ ផ្លែមាន ផ្លែ Actinidia chinensisនិងផ្លែក្រូចជាដើម ដែលការនាំចូលផ្លែឈើទាំង ៩ មុខនេះមានចំនួន ៧៨% នៃការនាំចូលផ្លែឈើសរុបរបស់ប្រទេសចិន ហើយការនាំចូលផ្លែធុរេនតែមួយមុខគត់គឺស្មើនឹង ២៣% នៃការនាំចូលសរុប ហើយជាង ៩០% នៃការនាំចូលធុរេនគឺត្រូវបាននាំចូលពីប្រទេសថៃ ។

តម្រូវការធូរេនខ្លាំងនៅក្នុងទីផ្សារប្រទេសចិនក៏បានជម្រុញឱ្យមានការពង្រីកទំហំដាំដុះធុរេននិងតម្លៃធុរេនក្នុងប្រទេស ថៃផងដែរ ដែលតម្លៃកាលពីប៉ុន្មានឆ្នាំមុន ៦០ ទៅ ៨០ បាតក្នុងមួយគីឡូក្រាម បានឡើងថ្លៃរហូតដល់១០០ ទៅ ១៣០ បាតនាពេលបច្ចុប្បន្ននេះ៕

Khcct banner

អត្ថបទទាក់ទង