Yearendyearend1140x150

ស្វាយនៅចិន៖មួយគីឡូតម្លៃពី២៧០០រៀលទៅ១៣៦០០រៀលតាមគុណភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លែស្វាយកម្ពុជានាំចេញទៅទីផ្សារចិន។

ចិន៖ តម្លៃផ្លែស្វាយខ្មែរលក់នៅចិនក្នុងមួយគីឡូ ៤យន់ ទៅ២០យន់ ស្មើនឹងប្រមាណ២៧០០រៀល ទៅ១៣៦០០រៀល តាមប្រភេទ និងគុណភាព។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកាសែត Guang xiDaily នៅក្វាងស៊ីដែលជាដៃគូព័ត៌មានរបស់ស៊ីស៊ីថាមស៍។

តម្លៃស្វាយនេះ គឺអាស្រ័យទៅតាមប្រភេទដែលបានដាក់លក់នៅតាមទីផ្សារ ហើយជាផ្លែស្វាយដែលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពរបស់សាធារណៈជន។តែយ៉ាងណាក៏ដោយ តម្លែស្វាយនេះ មានការប្រែប្រួលឡើងចុះអាស្រ័យលើស្ថានភាពជាក់ស្តែង។

ចិនក៏ជាទីផ្សារដ៏សំខាន់របស់ផ្លែស្វាយកម្ពុជាផងដែរ។ថ្មីៗនេះកម្ពុជា និងប្រទេសចិន បាន MoUជាមួយគ្នា ដើម្បីបើកទ្វារឱ្យកម្ពុជានាំផ្លែស្វាយទៅកាន់ប្រទេសចិន។ប៉ុន្តែចាប់ពីដើមខែកុម្ភៈមក នៅរដូវកាលប្រមូលផលផ្លែស្វាយ អំឡុងពេលរងឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យតម្លៃផ្លែស្វាយនៅកម្ពុជាក៏ដូចជាប្រទេសចិន កំពុងមានការធ្លាក់ចុះដូចគ្នា។

ជាមួយគ្នានេះ នីតិវិធីច្បាប់ដ៏ស្មុកស្មាញបានឱ្យការនាំចេញស្វាយខ្មែរទៅប្រទេសចិន នៅមិនទាន់ដំណើរការរលូន កំពុងស្ថិតនៅក្នុងការសម្រេចចិត្តនៅឡើយ ទើបធ្វើឱ្យប៉ះពាល់ដល់កម្ពុជាបែបនេះ។មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនចំនួន០៤ ទើបតែបានបញ្ចប់ការសាងសង់ដើម្បីឱ្យត្រូវតាមស្តង់ដារសុវត្តិភាពរបស់ប្រទេសចិន ហើយត្រូវបានក្រសួងកសិកម្មផ្ញើរលិខិតស្នើរសុំការពិនិត្យ និងឯកភាពចុះបញ្ជីពីប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យ និងសម្រេចអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ម្យ៉ាងវិញទៀត តម្លៃស្វាយកំពុងមានការធ្លាក់ចុះពេលនេះ ដោយសាររដូវកាលប្រមូលផលផ្លែស្វាយនៅប្រទេសកម្ពជា និងនៅប្រទេសផ្សេងៗជាពិសេសនៅប្រទេសចិន ដែលស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង