Cct850x100 1
1800px x h300px kh

អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋនៅខេត្តព្រះសីហនុចូលរួមប្រឆាំងកូវីដខណៈចំនួនឆ្លងកើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ នៅថ្ងៃទី២៨កុម្ភៈ ជាលើកទីបួនហើយដែលរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយ ដែលរស់នៅក្នុងខេត្តព្រះសីហនុ ឱ្យគោរពតាមវិធានការសុខាភិបាល មានការប្រុងប្រយ័ត្នជាងមុន និងចូលរួមសហការ ជាមួយនឹងអាជ្ញាធរ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងសហគមន៍ថ្មី កាន់តែមានទំហំធំទៅៗ ដែលអាចឈានទៅដល់ដំណាក់កាលពិបាកគ្រប់គ្រងបាន។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តបានចេញសេចក្ដីអំពាវនាវចំនួន០៣លើករួចមកហើយ។ តាមរយៈនេះ រដ្ឋបាលមើលឃើ់ញថា ក្នុងការទប់ស្កាត់កុំឱ្យរីករាលដាលវីរុសកូវីដ ពលរដ្ឋជាច្រើននាក់ បានសហការជាអាជ្ញាធរ ក្នុងការអនុវត្តតាមការរស់នៅតាមគន្លងថ្មី នៅខណៈពេលបងប្អូនប្រជាជនមួយចំនួនតូច នៅតែបន្តជួបជុំគ្នា ទៅផ្សារទិញទំនិញដូចសព្វដង ម៉ូតូរ៉ឺម៉កកង់បី និងផាសស្អេប(PassApp)មួយចំនួន នៅតែបន្តដឹកភ្ញៀវ ដោយមិនបានគោរពតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ។

គួររំលឹកផងដែរថា ដើម្បីការពារទប់ស្កាត់នូវបញ្ហារបស់សង្គមបច្ចុប្បន្នទាក់ទងនឹងការឆ្លងជំងឺកូវីដជាបន្តបន្ទាប់ និងសម្របសម្រួលដល់ការគ្រប់គ្រងរបស់អាជ្ញាធរក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការប្រកាសដល់សាធារណជនដែលរស់នៅក្នុងខេត្តព្រះសីហនុផ្ទាល់ អនុវត្តតាមការណែនាំដូចតទៅ៖

១. សូមឱ្យពួកគេកុំទៅផ្សារទិញទំនិញញឹកញាប់ ដោយទៅផ្សារម្ដងៗ ទិញទំនិញទុកសម្រាប់ប្រើប្រាស់ឱ្យបានច្រើនថ្ងៃ។

២. សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្ដុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «០៣ការពារ(ពាក់ម៉ាស, លាងដៃ, រក្សាគម្លាត) និង០៣កុំ(កុំចូលកន្លែងបិទជិត, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា)»។

៣. ចំពោះបងប្អូនរត់ម៉ូតូរ៉ឺម៉កកង់បី និងផាសស្អេប (PassApp) ត្រូវខិតខំអនុវត្តតាមវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ដោយបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ដែលមុនពេលភ្ញៀវឡើង និងក្រោយពេលភ្ញៀវចុះពីយានយន្ត ហើយតម្រូវឱ្យពាក់ម៉ាសឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ ទាំងភ្ញៀវ៕


Khcct banner

អត្ថបទទាក់ទង