Yearendyearend1140x150

ទីតាំងទាំង២៦នៅខេត្តព្រះសីហនុបានបិទព្រោះពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ វេលាម៉ោង០២និង៣០នាទីរសៀល រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងចំនួន ២០កន្លែង និងទីតាំង០៦កន្លែងផ្សេងទៀតបានស្ម័គ្រចិត្តបិទដោយខ្លួនឯង ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលមានទំហំធំទៅៗ និងគោរពតាមវិធានសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ចំណុចទីតាំងទាំង២៦កន្លែង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ រួមមានដូចខាងក្រោម៖

១. សណ្ឋាគារហ័ងហ្គ័នជាយី

២. សណ្ឋាគារ និងកាស៊ីណូជីនប៉ី១

៣. សណ្ឋាគារ និងកាស៊ីណូជីនប៉ីគួយជូ

៤. សណ្ឋាគារ និងកាស៊ីណូជីនប៉ីព័រអ៊ី

៥. អគារស្នាក់រួម វ៉ាន់ ឃឹឈឹង

៦. អគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ អាជីវកម្ម

៧. សណ្ឋាគារ និងកាស៊ីណូហ្គូដដេស អ៊ែនលីបើធី

៨. សណ្ឋាគារ អេសហូថែល និងរេស៊ីដិន

៩. សណ្ឋាគារអន្តរជាតិហាយជឺកាង

១០. មន្ទីរពេទ្យឯកជនថៃខាង

១១. កាស៊ីណូឆាងឆឹង អ៊ីឡឹឆឹង

១២. សណ្ឋាគារ និងភោជនីយដ្ឋានជូហៃតាង

១៣. សណ្ឋាគារ -កាស៊ីណូ ប្រីលលាន ប៉ឡាយ

១៤. សណ្ឋាគារ និងកាស៊ីណូស៊ឺហ៊ូ

១៥. សាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ

១៦. ផ្សារទំនើបដារុនហ្វា (ដំរីប្រាំ)

១៧. ណានហៃ អ៊ីនធើណេសិនណល ហូថែល

១៨. សណ្ឋាគារ អ៊ីស្លនហ្រេ្គន

១៩. អគារស្នាក់នៅបុគ្គលិកជីនប៉ី

២០. អគារស្នាក់នៅបុគ្គលិកជីនប៉ី៣

២១. សណ្ឋាគារ មីញមិន

២២. កាស៊ីណូហ័ងឡឹ

២៣. មន្ទីរសំរាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ

២៤. សណ្ឋាគារ ស៊ឹងហ្សាវ័ន

២៥. សណ្ឋាគារ មីងគ័ន

២៦. សណ្ឋាគារ ជិន ហ្វឹង៕

(រូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង