Cct850x100 1
1800px x h300px kh

កម្ពុជាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន២៥៩នាក់ត្រឹមរយៈពេល៨ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះត្រឹមរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២៦ កុម្ភៈ ការឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍កើនដល់ ២៥៩នាក់ រួមបញ្ជូលទាំង២៦នាក់ថ្មីទៀតកាលពីថ្ងៃទី២៦ កុម្ភៈ ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងជាសារសម្លេងតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ខណៈកម្ពុជាបន្តមានឆ្លងថ្មីៗក្នុងសហគមន៍ថា ការពាក់ម៉ាសទប់ស្កាត់ជំងឺកូវីដ១៩ គឺការពារតែច្រមុះនិងមាត់ប៉ណ្ណោះ តែភ្នែកនិងត្រចៀកដែលពុំមានអីគ្របបាននោះក៏ប្រឈមនឹងការឆ្លងដែរ ពេលដែលដៃរបស់យើងកាន់វត្ថុអ្វីមួយ រួចយកដៃមកប៉ះនោះ ដូច្នេះត្រូវលាងដៃអោយបានជាប់ជានិច្ច។

តាមរយៈសារសម្លេងតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម កាលពីថ្ងៃទី២៦ កុម្ភៈ ២០២១លោកជំទាវ លើកឧទាហរណ៍ ពីគ្រួសារនៅក្រៅប្រទេសមួយដែលបានធ្វើចត្តាឡីស័ក ត្រឹមត្រូវ តែគាត់បានប៉ះពាល់គ្នាក្នុងក្រុមគ្រួសារ មិនសូវបានលាងដៃឲ្យបានញឹកញាប់ ទីបំផុត ឪពុកម្តាយស្លាប់ទាំងពីរ ហើយកូនកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ដូច្នេះតាមរយះករណីជាក់ស្តែង នៅក្រៅប្រទេសនេះ លោកជំទាវ បានស្នើអោយពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវលាងដៃសម្អាតដៃជើង ខ្លួនប្រាណ ដែលជាភារកិច្ចមួយសំខាន់បន្ថែមពីលើការពាក់ម៉ាស។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ កុម្ភៈ ២០២១ ចំនួនមនុស្សដែលបានឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួន៧៦៦នាក់ ព្យាបាលឲ្យជាសះស្បើយចំនួន៤៧៧នាក់ ប៉ុន្តែពុំទាន់មានករណីស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង