Yearendyearend1140x150

អាមេរិកប្រកាសដាក់ទណ្ឌកម្មភ្លាមៗលើអារ៉ាប់ប៊ីសាអូឌីតក្រោយជាប់ពាក់ព័ន្ធនឹងឃាតកម្មអ្នកកាសែតម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Khashoggi ប្រភពរូប៖ MarketWatch

អារ៉ាប់ប៊ីសាអូឌីត៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី ២៦ នៃរបាយការណ៍ស៊ើបអង្កេតលើការសម្លាប់អ្នកកាសែតអារ៉ាប់ប៊ីសាអូឌីតគឺលោក Khashoggi ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន ប្រកាសដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងអារ៉ាប់ប៊ីសាអូឌីតភ្លាមៗ។ ទោះជាយ៉ាងណាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អារ៉ាប់ប៊ីសាអូឌីតបានបដិសេធទាំងស្រុងក្នុងការទទួលយករបាយការណ៍ស៊ើបអង្កេតនេះ។

ការិយាល័យនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតថា សហរដ្ឋអាមេរិកបានវាយតម្លៃថា ព្រះអង្គម្ចាស់ Mohammed បានយល់ស្របនឹងការចាប់យក ឬ ឃាតកម្មទៅលើលោក Khashoggi នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។ លោក Mohammed មាន“ការគ្រប់គ្រងដាច់ខាត” លើភ្នាក់ងារសន្តិសុខនិងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយវាមិនទំនងទេសម្រាប់មន្រ្តីអារ៉ាប៊ីសាអូឌីតអនុវត្តប្រតិបត្តិការនេះ ដោយគ្មានការអនុញ្ញាតពីព្រះអង្គម្ចាស់ Mohammed ។

រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងអារ៉ាប់ប៊ីសាអូឌីត។ រដ្ឋលេខាធិការ Blincoln បានប្រកាសពីការរឹតត្បិតទិដ្ឋការលើ ៧៦ លើប្រជាជនអារ៉ាប៊ីសាអូឌីត។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើលោក Ahmed Asiri ដែលជាអតីតអនុប្រធាននៃអគ្គនាយកស៊ើបការណ៍អារ៉ាប៊ីសាអូឌីតនិងកងកម្លាំងអន្តរាគមន៍រហ័សរបស់អារ៉ាប៊ីសាអូឌីតផងដែរ។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានចេញសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី ២៦ ដោយនិយាយថាអារ៉ាប់ប៊ីសាអូឌីតបានច្រានចោលទាំងស្រុងនូវការវាយតម្លៃអវិជ្ជមាន ភាពខុសនិងមិនអាចទទួលយកបានរបស់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងរបាយការណ៍ ដែលមានផ្ទុកព័ត៌មានមិនត្រឹមត្រូវនិងការសន្និដ្ឋាន។

លោក Khashoggi បានចូលរួមជាមួយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតមុនពេលមរណភាពរបស់គាត់ ត្រូវបានសម្លាប់បន្ទាប់ពីបានចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ ។ នៅថ្ងៃទី ២៥ ខែតុលាឆ្នាំដដែលនេះ រដ្ឋអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថាលោក Khashoggi បានស្លាប់ដោយសារអំពើឃាតកម្ម ហើយបានប្រកាសលទ្ធផលវិនិច្ឆ័យចុងក្រោយរបស់បុគ្គលដែលពាក់ព័ន្ធនឹងករណីនេះ នៅក្នុងខែកញ្ញាឆ្នាំ ២០២០ រួមមានមនុស្ស ៥ នាក់ ដែលត្រូវបានកាត់ទោសម្នាក់ឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ម្នាក់ទៀតកាត់ទោសរយៈពេល១០ឆ្នាំ និងពីរនាក់ទៀតឆ្នាំជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង