Yearendyearend1140x150

【វីដេអូ】ចិនប្រើ “សួតសិប្បនិម្មិត” ព្យាបាលអ្នកជំងឺ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖​ កាលពីពេលថ្មីៗនេះ អ្នកជំងឺម្នាក់ដែលមានជំងឺរលាកសួតប្រភេទថ្មី«កូវីដ-១៩»នៅទីក្រុងធានជីនមានស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន ពិបាកដកដង្ហើម ខ្វះឧស៊ីសែនធ្ងន់ធ្ងរ និងមានគ្រោះថ្នាក់ដល់អាយុជីវិត។

រដ្ឋបាលទីក្រុងធានជីនបានបញ្ជូនអ្នកជំនាញចំនួន៣រូបជាបន្ទាន់ ដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា សួតសិប្បនិម្មិត ECMO ដោយមានលោកសាស្រ្តាចារ្យ Li Dezhong សាស្រ្តាចារ្យZhao Feng និងសាស្រ្តាចារ្យShi Guoning ដឹកនាំក្រុម ដើម្បីប្រើបច្ចេកវិទ្យាសួតសិប្បនិម្មិតECMO ព្យាបាលអ្នកជំងឺ និង ធ្វើការវះកាត់។

បន្ទាប់ពីវះកាត់ ក្រុមគ្រូពេទ្យធានជីងចំនួន៨នាក់ និង អ្នកជំនាញនៅតំបន់ អិនសឺ បានបង្កើតក្រុមពិសេសមួយ ដើម្បីធ្វើការពិគ្រោះយោបល់ទៀងទាត់ ជួយអ្នកជំងឺឱ្យជាសះស្បើយឡើងវិញ។ បន្ទាប់ពីការខិតខំ អ្នកជម្ងឺកាន់តែច្រើនឡើងៗបានចាប់ផ្តើមងាកពីគ្រោះថ្នាក់មកសុខសុវត្ថិភាពវិញ។

ក្នុងអំឡុងពេលនៃការព្យាបាលដំបូងជាមួយប្រព័ន្ធ“សួតសិប្បនិម្មិត” អ្នកជំងឺជាង១០នាក់ដែលមានជំងឺធ្ងន់ធ្ងរត្រូវបានព្យាបាលជាសះស្បើយ និង ចេញពីមន្ទីរពេទ្យអិនសឺចូវជាបន្តបន្ទាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង