Yearendyearend1140x150
Img 0571

UNសម្រេចដាក់តាំង«រូបចម្លាក់ប្រាសាទអង្គរវត្ត»នៅទីស្នាក់ការរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

អាមេរិក៖ រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថៃ្ងទី៦ ខែមីនា ឆាំ្ន២០២០ ។

បើតាមក្រសួង បានចាត់ទុកការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ ការអង្គការសហប្រជាជាតិនេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និង ជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃអ.ស.ប។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង