Yearendyearend1140x150

ខេត្តព្រះសីហនុបិទសណ្ឋាគារ ៥កន្លែង ក្រោយរកឃើញឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងព័ត៌មាន

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយី ក្រោយរកឃើញស្រ្តីជនជាតចិនចំនួន២នាក់ មានផ្ទុកជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រការបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកពីជនបរទេសដែលស្នាក់នៅក្នុង ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ ដែលមានស្ត្រីជនជាតិចិនអាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីនប៉ិព័រអ៊ី ស្ថិត នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រីឯស្ត្រីជនជាតិចិនម្នាក់ទៀត អាយុ២២ឆ្នាំ មកពី រាជធានី ភ្នំពេញកាលពីយប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ តាមរថយន្តជាមួយអ្នកបើកបរ ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។ បច្ចុប្បន្ន ស្ត្រីជនជាតិចិនទាំង២នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

បន្ថែមបីនេះ រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់អ្នកធ្លាប់មានវត្តមានចេញចូលនៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារ ស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយបុគ្គលទាំងពីរខាងលើ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ហើយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលប្រចាំការនៅសាលាបឋមសិក្សា- អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវ១០០) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីវេលាម៉ោង១៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន៤០ នាក់ថែមទៀត ដែលក្នុងនោះមាន៣៨មានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ហើយអ្នកឆ្លងជំងឺកូវីដ-១៩សរុប៦៣៣នាក់ ក្នុងនោះមានអ្នកដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន១៤២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បិទផ្អាកសណ្ឋាគារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង