Yearendyearend1140x150

វៀតណាមឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ខណៈអ្នកឆ្លងកូវីដនៅកម្ពុជាបន្តកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ភ្នំពេញ៖ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ២៤ កុម្ភៈនេះ បានប្រកាសក្រើនរំពឹកដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងកូវីដ-១៩ក្នុងសហគមន៍កម្ពុជា។ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីកម្ពជាបានរកឃើញករណីកូវីដ-១៩ថ្មីចំនួន ៤០ ករណីដែលក្នុងនោះមាន ៣៨ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលកូវីដ-១៩ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា សង្ឃឹមថាពលរដ្ឋវៀតណាមដែលធ្វើការ និងរស់នៅប្រទេសកម្ពុជានឹងបង្កើនការការពារខ្លួន និងអំពាវនាវឱ្យគោរពយ៉ាងតឹងរឹងទៅនឹងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំស្តីពីការការពារការរាតត្បាតដោយ រដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ បានរកឃើញករណីកូវីដថ្មីចំនួន ៤០ ករណីដែលក្នុងនោះមាន ៣៨ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើមាន ០២ ករណីត្រូវបានរកឃើញនៅខេត្តព្រះសីហនុ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង