Yearendyearend1140x150
Img 0571

ការផ្គត់ផ្គង់ទំនិញប្រទេសចិននៅក្នុងទីផ្សារកម្ពុជានៅដំណើរការធម្មតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លឹម​ គុយសេង
/
ការផ្គត់ផ្គង់ទំនិញប្រទេសចិននៅក្នុងទីផ្សារកម្ពុជានៅដំណើរការធម្មតា។

ភ្នំពេញ ៖ការផ្ទុះឡើងនៃជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណានៅទីក្រុងអ៊ូហានប្រទេសចិន មិនមែនជាឧបស្គគរាំងស្ទះនៃការនាំចូលទំនេញពីប្រទេសចិន ទៅកាន់ប្រទេសកម្ពុជាឡើយ។បច្ចុប្បន្នការផ្គត់ផ្គង់ទំនិញពីប្រទេសចិននៅក្នុងទីផ្សារកម្ពុជានៅតែដំណើរការធម្មតា។នេះបើតាមការអះអាងរបស់ថៅកែក្រុមហ៊ុនមួយចំនួនដែលថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

លោក ឈិន ថៅកែ ក្រុមហ៊ុននាំចូលសម្ភារៈអគ្គីសនីពីប្រទេសចិន មកកាន់ទីផ្សារប្រទេសកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍ឱ្យដឹងថា៖ «រហូតមកដល់ពេលនេះការផ្គត់ផ្គង់ទំនិញពីចិននៅក្នុងទីផ្សារកម្ពុជាមិនមានការខ្វះខាតឡើយ ពីព្រោះពួកយើងមាននៅក្នុងស្តុកច្រើន ដោយនាំចូលកាលពីមុនចូលឆ្នាំចិន ឯអាជីវករជាច្រើនសុទ្ធតែមានស្តុកឥវ៉ានច្រើនក្នុងឃ្លាំង»។

បើតាមថៅកែក្រុមហ៊ុនរូបនេះ បច្ចុប្បន្នអាជីវករទាំងអស់ សុទ្ធតែមានស្តុកឥវ៉ានច្រើននៅក្នុងឃ្លាំង ដូចនេះនៅពេលនេះ គឺមានទំនិញច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ និងគ្រប់ចំនួនផងដែរ។លោកបានបន្តថា៖ នៅពេលផ្ទុះនូវជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណា គឺមានរោងចក្រជាច្រើនបានពន្យារពេលចូលធ្វើការ។លោកថា បើសិនជារោងចក្រទាំងនោះពន្យាពេលត្រឹម១សប្តាហ៍ ឬកន្លះខែ ការផ្គត់ផ្គង់ផលិតផលចិន និង គ្រឿងបរិភោគនៅក្នុងទីផ្សារកម្ពុជា និង មិនមានចោទជាបញ្ហាឡើយ។

លោកបានបញ្ជាក់ថា៖ផលិតផលចិន និងគ្រឿងបរិភោគមិនត្រូវបាន “រើសអើង” ឡើយក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ពីព្រោះនៅក្នុងប្រទេសកម្ពុជាអត្រាអ្នកឆ្លងមេរោគ«កូរ៉ូណា»មានកំរិតទាប ដូចនេះហើយប្រជាជនមិនសូវមានការភិតភ័យខ្លាំង។

ក្រុមហ៊ុនមួយនាំចូលផលិតផលអគ្គសនីដើរដោយពន្លឺព្រះអាទិត្យបានឱ្យដឹងថា៖ «ទីក្រុងអ៊ូហាន មិនមែនជាទីតាំងផលិតផលធំរបស់ប្រទេសចិននោះទេ ដូចនេះការផ្គត់ផ្គង់ទំនិញពីចិនមកកម្ពុជាមិនសូវរងឥទ្ធិពលខ្លាំងនោះឡើយ»។

ក្រុមហ៊ុនដឹកជញ្ជូនមួយក៏បានប្រាប់អោយដឹងផងដែរ ក្រុមហ៊ុនសហគ្រាសចិនជាច្រើនបានចាប់ផ្តើមអាជីវកម្មឡើងវិញផងដែរ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ នឹងបានផ្គត់ផ្គង់ទំនិញជាធម្មតាឡើងវិញ។ហេតុដូចនេះហើយទំនិញដឹកជញ្ជូនមកប្រទេសកម្ពុជាមិនមានការពន្យារពេល ឬខ្វះខាតឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង