Yearendyearend1140x150

អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ីរ៉ង់៖ តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោក Grossi បានជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់នៅថ្ងៃទី ២១ ដោយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរយៈពេល ៣ ខែ។ ដោយកិច្ចព្រមព្រៀងបច្ចេកទេសបណ្តោះអាសន្ននេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នឹងបន្តសកម្មភាពផ្ទៀងផ្ទាត់ និងត្រួតពិនិត្យចាំបាច់របស់ខ្លួន។

លោក Grossi បាននិយាយថា អ៊ីរ៉ង់ទទួលបានលទ្ធផលសមហេតុផល ដែលអាចទទួលយកបានហើយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបច្ចេកទេសបណ្តោះអាសន្នមួយ ដែលអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបន្តធ្វើអធិការកិច្ចចាំបាច់នៅក្នុងប្រទេសអ៊ីរ៉ង់និងអធិការ។ ការធ្វើអធិការកិច្ច ដែលមិនបានប្រកាសជាផ្លូវការនៅតែអាចត្រូវបានអនុវត្ត ប៉ុន្តែឱកាសនៃការចូលទៅកន្លែងនុយក្លេអ៊ែរអាចត្រូវបានកាត់បន្ថយ។ កិច្ចព្រមព្រៀងបច្ចេកទេសបណ្តោះអាសន្ននឹងមានសុពលភាពមិនលើសពីបីខែ។

លោក Grossi បានជួបជាមួយប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Salish និងលោក Zarif រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់។ បន្ទាប់ពីកិច្ចប្រជុំនេះគេហទំព័រផ្លូវការជាមួយភ្ញាក់ងារថាមពលបរមាណូអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង បច្ចេកទេសបណ្តោះអាសន្នស្របតាមច្បាប់សភាអ៊ីរ៉ង់ ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងបន្តសកម្មភាពផ្ទៀងផ្ទាត់និងត្រួតពិនិត្យចាំបាច់របស់ខ្លួនក្នុងរយៈពេលអតិបរមា ៣ ខែ។

យោងតាមកិច្ចព្រមព្រៀងបច្ចេកទេសបណ្តោះអាសន្ននេះអ៊ីរ៉ង់នឹងរក្សាទិន្នន័យឃ្លាំមើលវីដេអូនៃទីតាំងនុយក្លេអ៊ែរមួយចំនួន។ ប្រសិនបើសហរដ្ឋអាមេរិកលើកទណ្ឌកម្មរបស់ខ្លួនលើអ៊ីរ៉ង់ក្នុងរយៈពេល ៣ ខែអ៊ីរ៉ង់នឹងប្រគល់ទិន្នន័យឃ្លាំមើលទាំងនេះ ទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ ប្រសិនបើទណ្ឌកម្មមិនត្រូវបានលើកយកមកទេនោះ អ៊ីរ៉ង់នឹងបំផ្លាញព័ត៌មាននេះចោល។

សភាអ៊ីរ៉ង់បានអនុម័តសេចក្តីព្រាងច្បាប់មួយកាលពីខែធ្នូឆ្នាំមុន ដែល តម្រូវឲ្យរដ្ឋាភិបាលបំបែកបន្ថែមទៀតតាមរយៈការរឹតបន្តឹងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រសិនបើរកមិនឃើញការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលជាក់លាក់ណាមួយ។

កាលពីខែកក្កដាឆ្នាំ ២០១៥ អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានអនុម័តវិធានការណ៍ស្ម័គ្រចិត្តមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពនុយក្លេអ៊ែរស្របតាមពិធីសារបន្ថែមនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរដោយផ្តល់ឱ្យទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមានសិទ្ធិអំណាចទូលំទូលាយក្នុងការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ការផ្អាកពិធីសារមានន័យថាវិធានការណ៍ទាំងនេះនឹងត្រូវផ្អាក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង