Yearendyearend1140x150

មួយថ្ងៃកម្ពុជាមាន«សំរាម»ជាង១ម៉ឺនតោន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គំនរសំរាម នៅខណ្ឌដង្កោនៃរាជធានីភ្នំពេញ។

ភ្នំពេញ៖នៅពេលបច្ចុប្បន្នសំរាមបានកើនឡើងជាបន្តបន្ទាប់ដោយរយៈពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន ខណៈដែរមួយឆ្នាំមានចំនួនជាង ៤ លានតោន។នេះបើយោងតាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា សម្រាប់នៅរាជធានីភ្នំពេញសំរាមបានបង្កើតឡើងមានចន្លោះចាប់ពី ២៧០០តោន ទៅ ៣០០០តោន ក្នុងមួយថ្ងៃ ហើយក្នុងចំណោមសំរាម១០០ភាគរយនេះ គឺមាន៦០ភាគរយជាសំរាមសំណល់សេរីរាង្គ ២០ភាគរយជាសំណល់ផ្លាស្ទិច និងនៅសល់ប៉ុន្មានជាសំណល់រឹង។

ដោយមើលឃើញពីបង្ហាញនេះ រាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ ក្នុងចក្ខុវិស័យ«រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របនឹងកំណើននៃនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស» និងមានគោលបំណង«រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម»។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ គឺនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ សម្រាប់បុព្វហេតុនៃកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងបរិយាប័ន្ន ប៉ុន្តែចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ ការផ្លាស់ប្តូរឥរិយាបថ ទម្លាប់ របៀបរបបរស់នៅ របៀបរបបនៃការធ្វើអាជីវកម្ម-ផលិតកម្ម ប្រមទាំងការយល់ដឹងរបស់គ្រប់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់ ដែលជាអ្នកបង្កើតសំរាម សំណល់រឹងទីប្រជុំជន ដោយត្រូវអនុវត្តគោលការណ៍សកល ៣ អ៊ែ (3Rs): កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃ (Recycle) ហើយត្រូវចាត់ទុកថា«សំណល់ជាធនធាន» រីឯ «អ្នកបង្កើតសំរាមមានកាតព្វកិច្ចបង់ថ្លៃសេវា»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង