Cct850x100 1

សម្តេច ស ខេង៖ “ប៉ូលីសស្រុកខ្មែរជាប៉ូលីស ដែលគោរព និង ខ្លាចពលរដ្ឋ”

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ស ខេង ថ្លែងនៅព្រៃវែង នៅថ្ងៃទី១២ មីនា ឆ្នាំ២០២០។

ភ្នពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ស ខេង បានលើកឡើងថា ប៉ូលីសស្រុកខ្មែរជាប៉ូលីស ដែលគោរពប្រជាពលរដ្ឋ ខ្លាចប្រជាពលរដ្ឋ តែបើជាប៉ូលីសត្រឹមត្រូវមានវិជ្ជាជីវៈ ដាច់ខាត គឺមិនត្រូវក្លាចអ្នកណាម្នាក់ទេ។ការលើកឡើងរបស់សម្តេចស ខេនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ មីនានេះ។

សម្តេច ស ខេង បានគូសបញ្ជាក់ថា ប៉ូលីសដែលមានវិជ្ជាជីវៈជាប៉ូលីសដែលគោរពតាមច្បាប់ មិនថាមានតួនាទីក្នុងផ្នែកអ្វីមួយនោះទេ ទោះជាមេទាហ៊ាន មេប៉ូលីស អ្នកធំ ឬអ្នក ដែលមានសក្តិមានផ្កាយពាក់នោះទេ ដាច់ខាតគឺត្រូវតែគោរពច្បាប់ ហើយត្រូវតែស្មើរភាពគ្នាចំពោះមុខច្បាប់ផងដែរ។

ជាថ្មីម្តង់ទៀត សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអ្នកតូចអ្នកធំត្រូវគោរពច្បាប់ ទើបច្បាប់អាចទៅមុខរួច បើខ្លួនឯងមិនគោរពច្បាប់អោយអ្នកណាមកគោរព។សម្តេចថា នេះជាចំណុចដែលពិបាកបំផុតសម្រាប់នប៉ូលីសចរាចរណ៍ក្នុងការបំពេញតួនាទី និងការអនុវត្តន៍ច្បាប់ក្នុងពេលបច្ចុប្បន្ន៕


ពាក្យទាក់ទង: សម្តេច ស ខេន
Khcct banner

អត្ថបទទាក់ទង