Cct850x100 1
1800px x h300px kh

មនុស្ស៨នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយនៅភាគខាងជើងប្រទេស Burkina Faso

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូបភាពពី៖ The Guardian 

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋាភិបាល Burkina Faso បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៨ ថាការវាយប្រហារមួយបានកើតឡើងនៅភាគខាងជើងខេត្ត Udaland បណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់និង ៩ នាក់រងរបួស។ រដ្ឋាភិបាល Udaland បាននិយាយថាខ្លួននឹងបើកការស្រាវជ្រាវនិងស៊ើបអង្កេតលើការវាយប្រហារនេះ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី ១៨ រថយន្តដឹកជនស៊ីវិលត្រូវបានវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណនៅចន្លោះទីក្រុង Markoy ក្នុងខេត្ត Udaland និងទីប្រជុំជន Tokabang បណ្តាលឱ្យជនស៊ីវិល ៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

ចាប់តាំងពីឆ្នាំ ២០១៥ មក Burkina Faso បានទទួលរងការវាយប្រហារជាញឹកញាប់ហើយស្ថានភាពសន្តិសុខមានសភាពធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង