Cct850x100 1
1800px x h300px kh

៧ នាក់ស្លាប់និង ១០ នាក់របួសក្នុងគ្រោះថ្នាក់រថយន្តដឹកទំនិញនៅប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប៉ាគីស្ថាន៖ គ្រោះថ្នាក់រថយន្តក្រុងនិងរថយន្តដឹកទំនិញចំនួន ១៧ គ្រឿងនៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ៧ នាក់និង ១០ នាក់ផ្សេងទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា រថយន្ដក្រុងមួយគ្រឿងបានបុកជាមួយរថយន្ដដែលកំពុងធ្វើដំណើរនៅតំបន់ហ៊ូសា ខេត្ដ Punjab ដោយមានអាកាសធាតុអាប់អួរ និងភាពមើលឃើញទាប បណ្ដាលឲ្យមានគ្រោះថ្នាក់នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីមានគ្រោះថ្នាក់អ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ផ្នែកខាងមុខឡានក្រុងរងការខូចខាតយ៉ាងដំណំក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយមានអ្នកដំណើរ ៦ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងជាច្រើននាក់រងរបួសធ្ងន់ ខណៈអ្នកបើកបររថយន្តក្រុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

គ្រោះថ្នាក់ចរាចរណ៍កើតមានជាទូទៅនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសាររថយន្តចាស់ ស្ថានភាពផ្លូវមិនល្អ និងការយល់ដឹងអំពីសុវត្ថិភាពរបស់អ្នកបើកបរនៅមានកម្រឹត៕

Khcct banner

អត្ថបទទាក់ទង