Cct850x100 1
1800px x h300px kh

កូវីដ៖កម្ពុជារកឃើញករណីឆ្លង០៤នាក់ និងមិនមានករណីជាសះស្បើយបន្ថែមឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីបន្ថែមចំនួន០៤នាក់បន្ថែម ក្នុងនោះករណីនាំចូលជាអ្នកដំណើរមកពីបរទេសមិនមែនជាពលករខ្មែរត្រលប់មកពីថៃឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាមិនមានករណីជាសះស្បើយបន្ថែមនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៨៣នាក់ (ស្រី១៧៣នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៩៤នាក់ (ស្រី១០៤នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៩នាក់(ស្រី ៦៩នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៤៧០នាក់ (ស្រី ១៦៥នាក់)។ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៣នាក់ (ស្រី០៨នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០៣នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០២នាក់ (ស្រី០២នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៤នាក់)៕


Khcct banner

អត្ថបទទាក់ទង