Yearendyearend1140x150

សាលាក្រុងគ្រោងដាក់សាឡាងឆ្លងបណ្ដោះអាសន្នពីកោះនរាទៅកោះពេជ្រ ដើម្បីបញ្ជៀសការស្ទះចរាចរនៅផ្លូវជាតិលេខ១

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលារាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនOCIC កោះពេជ្រ គ្រោងរៀបចំដាក់សាឡាងឆ្លងបណ្ដោៈអាសន្នពីកោះនរាទៅកោះពេជ្រ ដើម្បីបញ្ជៀសចរាចរកំពុងកកស្ទៈរាល់ថ្ងៃលើផ្លូវជាតិលេខ១ស្ពានព្រៈមុន្នីវង្ស។ បើតាមឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

បើតាមគម្រោងកសាងស្ពានពីកោៈនរាទៅកោះពេជ្រនឹងស្ថាបនារួចរាល់ប្រហែល១ឆ្នាំទៀត។ គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៦ ខែតុលានេះ ក្រោយអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង