Yearendyearend1140x150

«ចំណូលពន្ធ»ខែដំបូងឆ្នាំ២០២១ធ្លាក់ចុះ ៨%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ភ្នំពេញ៖ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩.៦៨​ប៊ីលានរៀល (ប្រមាណជា ២១៧.២០ លានដុល្លារអាមេរិក) ធ្លាក់ចុះ៨.០៦% បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករា ឆ្នាំ២០២០។នេះបើតាមប្រសាសន៍លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានប្រាប់សារព័ត៌មាន Fresh News ថា«សម្រាប់ចំណូលពន្ធខែដំបូងឆ្នាំនេះ បើប្រៀបធៀបជាមួយខែមករា ឆ្នាំ២០២០ឃើញថា មានធ្លាក់ចុះមែន ប៉ុន្តែប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២០ ចំណូលពន្ធនេះមិនមានការធ្លាក់ចុះទេ ហើយបើតាមផែនការនៃការប្រមូលចំណូលក្នុងឆ្នាំនេះ លើសបន្តិចផង។ ការថយចុះនៃចំណូលពន្ធខែដំបូងនេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជារួម»។

បើតាមលោក គង់ វិបុល ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពីប្រភេទពន្ធ ០៣ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ ពន្ធលើប្រាក់ចំណូលចំនួន ១៧៣.៧៩ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ១១.៧៦ ប៊ីលានរៀល ប្រមាណ៧​.២៦%,​​ អាករពិសេសចំនួន ៧៧.១០ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ៤.០៤ ប៊ីលានរៀល ប្រមាណ​៥.៥៣% និងពន្ធលើប្រាក់បៀវត្សចំនួន ៩១.៣១ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង៨.៣៥ ប៊ីលានរៀល ប្រមាណ១០.០៧%៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង