Yearendyearend1140x150

វ៉ាក់សាំងការពារ «កូវីដ-១៩» បានឈាងដល់ដំណាក់កាលសាកល្បងប្រើលើសត្វ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zheng Zhongwei នាយកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃប្រទេសចិន។

ចិន៖ បច្ចុប្បន្នការស្រាវជ្រាវអំពីវ៉ាក់សាំងការពារវីរុសរលាកសួតប្រភេទថ្មី«កូវីដ-១៩» បានរីកចម្រើនដល់ដំណាក់កាលស្រាវជ្រាវលើសត្វ និងសាកប្រើលើសត្វ។នេះបើតាមលោក Zheng Zhongwei នាយកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាល និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃប្រទេសចិន។

លោក Zheng Zhongwei បានចាត់ទុកជាវឌ្ឍនភាពនៃការស្រាវជ្រាវ និង ការអភិវឌ្ឍន៍នៃវ៉ាក់សាំងតូចៗ subunit vaccineដែលបង្កើតដោយហ្សែន បានឈានចូលដំណាក់កាលនៃការស្រាវជ្រាវអំពីប្រសិទ្ធភាពនិងសុវត្ថិភាពលើសត្វ។

ចំណែកលោក Shun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសចិនបានចង្អុលបង្ហាញថា ថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine Phosphate បានក្លាយជាថ្នាំព្យាបាលជំងឺយ៉ាងសំខាន់។ បច្ចុប្បន្ន តំបន់ខាងលិចមហាវិទ្យាល័យវេជ្ជសាស្ត្រតុងជីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាហ័រជុង មានអ្នកជំងឺសម្រាកព្យាបាលចំនួន៧៦០នាក់។ ក្នុងចំណោមអ្នកជំងឺ៧៦០នាក់នោះ មាន២៨៥នាក់បានប្រើថ្នាំChloroquine Phosphateជាថ្នាំព្យាបាល ហើយមិនមានប្រតិកម្មអ្វីគួរឱ្យកត់សម្គាល់ទេ។

លោក Shun Yanrong បន្តថា ការរួមបញ្ចូលគ្នារវាងឱសថបុរាណចិន និងឱសថបារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល។ លោកShun Yanrongបានបន្ថែមថា អ្នកជំងឺជាង៩០%បានប្រើឱសថបុរាណចិនជាថ្នាំព្យាបាលនៅទីក្រុងវ៉ូហាន់ និងខេត្តHubeiទាំងមូល។

ទន្ទឹមនឹងនេះ ទិន្នន័យនៃការព្យាបាលបានបង្ហាញថា ការរួមបញ្ចូលគ្នា និងការប្រើរួមគ្នារវាងឱសថបុរាណចិន និងឱសថបារាំងមានប្រសិទ្ធភាពជាងក្នុងការព្យាបាល។ ថ្នាំ Avigan កំពុងធ្វើការស្រាវជ្រាវការព្យាបាល ទ្រង់ទ្រាយធំនៅវ៉ូហាន់។ ថ្នាំTocilizumab បានចូលទៅក្នុង "ផែនការវិនិច្ឆ័យរោគ និងការព្យាបាលជំងឺរលាកសួតប្រភេទថ្មី«កូវីដ-១៩» “ (ការសាកល្បងទី៧) ហើយឥឡូវនេះត្រូវបានគេប្រើនៅវ៉ូហាន់ ដើម្បីព្យាបាលអ្នកជំងឺដែលធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរចំនួន២៧២នាក់ត្រូវបានព្យាបាលដោយថ្នាំTocilizumab៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង