Yearendyearend1140x150

ហ្គីណេកត់ត្រាអ្នកស្លាប់ ៤ នាក់ពីការលេចចេញជាថ្មីនៃជំងឺអេបូឡាចាប់តាំងពីឆ្នាំ ២០១៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហ្គីណេ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ជំងឺអេបូឡាបានកើតឡើងម្តងទៀតនៅក្នុងប្រទេសហ្គីណេ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់នៅក្នុងការផ្ទុះជំងឺនេះជាលើកដំបូងនៅក្នុងប្រទេសក្នុងរយៈពេល ៥ ឆ្នាំ។

ការស្លាប់នេះ បានកើតឡើងនៅតំបន់ភាគអាគ្នេយ៍នៃ Nzerekore ដោយជនរងគ្រោះម្នាក់ជាគិលានុបដ្ឋាយិកា ដែលបានធ្លាក់ខ្លួនឈឺកាលពីចុងខែមករា ហើយត្រូវបានបញ្ចុះនៅថ្ងៃទី ១ ខែកុម្ភៈ។ ក្រោយមកមនុស្ស ៨ នាក់ដែលបានចូលរួមពិធីបុណ្យសពរបស់នាងបានបង្ហាញសញ្ញានៃជំងឺធ្លាក់ឈាមហើយបីនាក់ក្នុងចំណោមពួកគេបានស្លាប់។

នេះជាការកើតឡើងជាថ្មីនៃវីរុសអេបូឡានៅប្រទេសនេះក្នុងរយៈពេល ៥ ឆ្នាំគិតចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ផ្ទុះឡើង។ ករណីអេបូឡាកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសហ្គីណេ នាំមកនូវអនុស្សាវរីយ៍នៃសម័យកាលដ៏ខ្មៅងងឹតមួយនៅពេលដែលប្រទេសអាហ្វ្រិកខាងលិចចំនួន ៣ បានទទួលរងនូវការផ្ទុះឡើងនៃជំងឺអេបូឡាដ៏សាហាវបំផុតមួយនៅលើពិភពលោក។

នៅខែធ្នូឆ្នាំ ២០១៣ ក្មេងប្រុសម្នាក់ដែលគេជឿថាមានអាយុចន្លោះពី ១ ឆ្នាំទៅ ២ ឆ្នាំបានស្លាប់នៅក្នុងខេត្ត Gue-kedou នៃ Guinea ។ ក្រោយមកម្ដាយរបស់គាត់ក៏បានស្លាប់ដោយសារជំងឺនេះដែរ។ វាជាការចាប់ផ្តើមនៃការផ្ទុះដ៏ធំមួយដែលបានរាលដាលយ៉ាងលឿនហួសព្រំដែនប្រទេស។

គួររំលឹកគិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៦ ចំនួនករណីសរុបកើនដល់ ៣.៨១៤ ករណីនិងមានអ្នកស្លាប់ ២.៥៤៤ នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេសហ្គីណេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង