Yearendyearend1140x150

ចិនមិនអនុញ្ញាតិឱ្យបុស្តិ៍ BBC World News បន្តដំណើរការក្នុងដែនចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន បានជូនដំណឹងនៅថ្ងៃទី ១១ ខែកុម្ភៈ បានសម្រេចមិនអនុញ្ញាតិឱ្យបុស្តិ៍ BBC World News បន្តដំណើរការក្នុងដែនប្រទេសចិនទេ ក៏មិនទទួលយកពាក្យសុំបន្តសិទ្ធិដំណើរការក្នុងចិននា១ឆ្នាំខាងមុខនេះដែរ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមហាអំណាចចិនស្រាវជា្រវឃើញថា BBC World News បានល្មើសខ្លាំងនឹងការកំណត់ពាក់ព័ន្ធនៃ«បទប្បញ្ញត្តិគ្រប់គ្រងវិទ្យុនិងទូរទស្សន៍» «វិធីគ្រប់គ្រងការដំណើរការក្នុងដែនសម្រាប់បុស្តិ៍ទូរទស្សន៍ផ្សាយរណបក្រៅដែន»។

រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន  បានអះអាងថា បន្ទាប់ពីការស៊ើបអង្កេតបានឃើញថា ព័ត៌មានអំពីប្រទេសចិនដែលបុស្តិ៍ព័ត៌មានពិភពលោកនៃក្រុមហ៊ុនផ្សាយវិទ្យុប្រទេសអង់គ្លេស( BBC World News )ផ្សព្វផ្សាយនោះ បានល្មើសខ្លាំងនឹងការកំណត់ពាក់ព័ន្ធនៃ«បទប្បញ្ញត្តិគ្រប់គ្រងវិទ្យុនិងទូរទស្សន៍» «វិធីគ្រប់គ្រងការដំណើរការក្នុងដែនសម្រាប់បុស្តិ៍ទូរទស្សន៍ផ្សាយរណបក្រៅដែន» បានផ្ទុយពីការទាមទារដែលថាព័ត៌មានត្រូវផ្សាយពីការពិតដោយយុត្តិធម៌ ដែលបានបង្ខូចផលប្រយោជន៍ជាតិចិន និងបំផ្លាញសាមគ្គីភាពរវាងជនជាតិនិងជនជាតិរបស់ប្រទេសចិន មិនសមស្របនឹងលក្ខខណ្ឌដំណើរការក្នុងដែនចិននៃបុស្តិ៍ក្រៅប្រទេសទេ ដូចនេះ រដ្ឋបាលជាតិវិទ្យុនិងទូរទស្សន៍ចិនមិនអនុញ្ញាតិឱ្យបុស្តិ៍ BBC World News បន្តដំណើរការក្នុងដែនប្រទេសចិនទេ ក៏មិនទទួលយកពាក្យសុំបន្តសិទ្ធិដំណើរការក្នុងចិននា១ឆ្នាំខាងមុខនេះដែរ៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង