Yearendyearend1140x150

កម្ពុជាទទួលគម្រោងវិនិយោគជប៉ុន ១៤៤ មានទុនវិនិយោគ២,៧៩ប៊ីលានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤គម្រោង។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគ១៤៤គម្រោងរបស់ប្រទេសជប៉ុននេះ មានតម្លៃទុនវិនិយោគសរុបប្រមាណ ២,៧៩ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ក្នុងនោះមានគម្រោងវិនិយោគចំនួន៦៦គម្រោង បានបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមអ្នកធុរកិច្ចជប៉ុននៅកម្ពុជា។ឯកឧត្តម សុខ ចិន្តាសោភា បានចាត់ទុកគម្រោងវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជានេះ ជាការបង្ហាញពីការប្តាជ្ញាចិត្តរបស់អ្នកវិនិយោគជប៉ុនចំពោះកម្ពុជា និងផ្តល់សេចក្តីទុកចិត្តរបស់រាជរដ្ឋភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង