Yearendyearend1140x150

កម្ពុជាប្រកាសឲ្យប្រើប្រាស់«វ៉ាក់សាំងកូវីដថ្មី»ពីរទៀតជារបស់ចិន និង អង់គ្លេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ១២ កុម្ភៈនេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវ៉ាក់សាំងផលិតដោយប្រទេសចិន ឈ្មោះ សីណូវ៉ាក់ (Sinovac’s COVID-19) និងជាវ៉ាក់សាំងផលិតដោយចក្រភពអង់គ្លេស ឈ្មោះ អាសស្រ្តា ស៊ីណេកា (AstraZeneca’s COVID-19)។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល អះអាងថា វ៉ាក់សាំងទាំងពីរប្រភេទនេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្នុងប្រទេសចិននិងក្នុងចក្រភពអង់គ្លេស ព្រមទាំងនៅបណ្តាប្រទេសមួយចំនួនទៀត។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ចំនួន៣ហើយ គឺ វ៉ាក់សាំង Sinopham, Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស។ប្រទេសចិនបានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ៦០ម៉ឺនដូសជំហានដំបូង នៃ១លានដូសមកដល់កម្ពុជា ហើយយុទ្ធនាការចាក់វ៉ាក់សាំងក៏បានចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង