Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន៖ "គ្មានវ៉ាក់សាំងលក់តាមផ្សារ ដូចលក់ត្រី លក់ត្រកួននោះទេ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន 

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅថ្ងៃទី ១០ កុម្ភៈនេះ បានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន៦០ម៉ឺនដូសពីប្រទេសចិនកាលពីថ្ងៃអាទិត្យ។ចំថ្ងៃនៃការចាក់វ៉ាក់សាំង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកុំឱ្យប្រជាពលរដ្ឋបានការព្រួយបារម្ភ ហើយគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។

តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ ហើយនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលសម្តេចសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។

បើតាមសម្តេច ហ៊ុន សែន មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់សម្តេចលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់សម្តេចរហូតប្រើពាក្យមិនសមរម្យខ្លះមកលើសម្តេច។ប៉ុន្តែថ្ងៃនេះកូនប្រុសរបស់សម្តេចបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិ។

តាំនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេច បានផ្តាំផ្ញើជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា កុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះ​ទេ​។សម្រាបសម្តេច ពលរដ្ឋរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង