Yearendyearend1140x150

ក្រសួងសុខាភិបាល៖អ្នកតេរាយការណ៍ COVID-19 ៣០% ជាអ្នកស្រវឹង,ប្រើសំដីអសុរស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ការទូរស័ព្ទចូលលេខ ១១៥ មកមន្រ្តីទទួលបន្ទុក ១១៥ ដើម្បីសួរចង់ដឹងពីជំងឺ COVID-19មាន៧០% បានការដើម្បីសួរពត៌មានអំពីជំងឺ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព និង ៣០% ភាគរយមិនបានការ ។

ចំនួន៣០% ដែលទូរស័ព្ទចូលមិនបានការរួមមាន៖១. ប្រើកុមារតូចៗឲ្យនិយាយជំនួស ២. ទូរស័ព្ទចូលមិននិយាយបើកចោល៣. ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់ ៤. ប្រើសំដីអសុរស គ្រោកគ្រាត និងពាក្យប្រមាទ ៥. អ្នកស្រវឹងទូរស័ព្ទចូលនិយាយស្តាប់មិនយល់ ៦. ។ ល។ នេះបើតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសំណូមពរដល់សាធារណ:ជនមេត្តាប្រើប្រាស់ លេខ១១៥ នេះសំរាប់បម្រើប្រជាពលរដ្ឋដែលអ្នកចង់សួរចង់ដឹងពីជំងឺ COVID-19 ព្រោះនៅពេលមានការរំខាន នាំឲ្យអ្នកដទៃទៀតមិនអាចទូរស័ព្ទចូលបាន ដែលចង់ជួបគ្រូពេទ្យជំនាញ។អាជ្ញាធរស្នើ ពលរដ្ឋប្រើលេខ ១១៥ នេះឲ្យមានតំលៃបផុត។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានស្នើដល់អាជ្ញាធរដែនដីទាំងអស់មេត្តាអប់រំប្រជាពលរដ្ឋមូលដ្ឋាន និងករណីចាំបាច់គួរចាត់វិធានការទៅតាមផ្លូវច្បាប់ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង