Yearendyearend1140x150
Img 0571

រដ្ឋមន្ត្រី៖សហគមន៍ទេសចរណ៍ជាអាចជួយស្ដារវិស័យទេសចរណ៍ជាតិបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ 

កោះកុង៖ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ជាតិ ព្រោះថាវិស័យនេះ បានចូលរួមទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍ឡើយ ដោយហេតុថាកិច្ចសហការ និងទំនាក់ទំនងល្អជាមួយសហគមន៍ នឹងអាចចូលរួមជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងមូល ក៏កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការជំរុញឱ្យមានចលនាទេសចរក្នុងស្រុកទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ហើយចាប់ពីពេលនេះតទៅតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ នឹងជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិទាំងមូល ជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះវិស័យនេះ ក៏ជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានា ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះឱ្យនៅគង់វង្សយូរអង្វែង ពិសេសគឺផ្គាប់ចិត្តភ្ញៀវទេសចរបានកាន់តែល្អក្នុងពេលពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលប្រការនេះនឹងចូលរួមជំរុញការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង