Yearendyearend1140x150

យូនីសេហ្វផ្ដល់អាហារតាមសាលារៀននៅកម្ពុជាឡើងវិញ ក្រោយអាក់ខានដោយកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពចែកអាហារជូនសិស្សសាលា (រូបភាព យូនីសេហ្វ)


ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាល យូនីសេហ្វ នឹងដំណើរការកម្មវិធីផ្ដល់អាហារនៅតាមសាលារៀនសារជាថ្មីទូទាំងប្រទេសកម្ពុជា ក្រោយអាក់ខានមួយរយៈដោយសារជំងឺកូវីដ១៩ នាំឱ្យកុមារ ៣៧០ លាននាក់នៅលើសកលលោក ដែលភាគច្រើនពឹងអាស្រ័យលើអាហារផ្ដល់នៅតាមសាលារៀនសម្រាប់ជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ប្រចាំថ្ងៃរបស់ពួកគេ គិតជាមធ្យម បានខកខាន ពុំបានទទួលអាហារ ៤០% ។

យោងតាមអង្គការយូនីសេហ្វ បានឱ្យដឹងថា នៅកម្ពុជាមានកុមារប្រមាណ ២៨ម៉ឺននាក់ ដែលរៀននៅសាលាចំនួន ១.១១៣ កន្លែង នៅក្នុងខេត្តចំនួន ១០ ខកខាន ពុំបានទទួលអាហារប្រកបដោយអាហារូបត្ថម្ភ ដែលផ្ដល់ដោយមិនគិតថ្លៃឱ្យពួកគេនៅសាលារៀន ក្នុងអំឡុងពេលមានការបិទសាលានៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

បើតាមទិន្នន័យបានពីការវាយតម្លៃ បច្ចុប្បន្ននេះ កុមារ ៤០% ញុំាអាហារប្រចាំថ្ងៃក្នុងបរិមាណតិចជាងមុន បើធៀបនឹងមុនពេលមានការឆ្លងរាលដាលនៃជំងឺនេះ។ ក្នុងចំណោមកុមារទាំងនេះ មានជាង ៥០% មកពីគ្រួសារមានជីវភាពក្រីក្រ និងជាអ្នកពឹងផ្អែកលើប្រព័ន្ធគាំពារសង្គម។នៅកម្ពុជា របស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញថា បើទោះជាភាពអាចមាន ឬរកបានស្បៀងពុំបានទទួលរងផលប៉ះពាល់ធំដុំក៏ដោយ ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានកាលៈទេសៈសេដ្ឋកិច្ចបង្ខំឱ្យប្រើប្រាស់យុទ្ធស្រាស្រ្តទប់ទល់ផ្សេងៗ ដូចជាខ្ចីអាហារពីអ្នកដទៃ កាត់បន្ថយបរិមាណអាហារបរិភោគ និងពឹងអាស្រ័យខ្លាំងជាងមុនលើជម្រើសអាហារមានតម្លៃថោក និងមិនសូវមានអាហារូបត្ថម្ភ។

ដោយសារតែភាពអាក់ខាននេះហើយ ទើបកម្មវិធីផ្ដល់អាហារតាមសាលារៀន បានចាប់ផ្ដើមដំណើរការឡើងវិញ ទន្ទឹមពេលដែលសាលារៀននៅកម្ពុជាបានបើកដំណើរការជាថ្មី កាលពីដើមខែនេះ ដោយកម្មវិធីនេះនឹងត្រូវចាប់ផ្ដើមជាដំណាក់កាលៗ នៅគ្រប់សាលារៀនទាំងអស់ ដែលកំពុងអនុវត្តកម្មវិធីផ្ដល់អាហារ ក្រោមការគាំទ្រពីរាជរដ្ឋាបាល និងកម្មវិធីស្បៀងអាហារពិភពលោកនៅត្រឹមខែមីនា ឆ្នាំ២០២១។

បើតាមលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖«បច្ចុប្បន្ន សាលារៀនបើកដំណើរការជាថ្មី ដូច្នេះវាជាការសំខាន់ណាស់ ដែលកម្មវិធីគាំទ្រអាហារូបត្ថម្ភនៅតាមសាលារៀន ត្រូវបានដំណើរការឡើងវិញផងដែរ។ ខណៈដែលការអនុវត្តវិធានការកាត់បន្ថយហានិភ័យជំងឺកូវីដ១៩ គួរតែ នៅបន្តធ្វើ សាលារៀនជាកន្លែងផ្ដល់នូវឱកាសប្រសើរបំផុតសម្រាប់ជួយដល់កុមារ ជាពិសេសកុមារតូចៗ ដើម្បីឱ្យពួកគេមានទម្លាប់ញ៉ាំអាហារ ដែលជួយទ្រទ្រង់សុខភាពឱ្យបានមាំមួន ដែលទម្លាប់បែបនេះអាចនៅជាមួយពួកគេពេញមួយជីវិត។ ការអប់រំអំពីអាហារូបត្ថម្ភ និងការផ្ដល់អាហារនៅតាមសាលារៀន គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីជួយឱ្យកុមារមានសុខភាពមាំមួន និងរៀនសូត្រកាន់តែពូកែ»។

សូមជម្រាបជូនថា នៅទូទាំងសកលលោក ការផ្ដល់អាហារនៅតាមសាលារៀនប្រមាណជាង ៣៩ ប៊ីលានដង ត្រូវបានអាក់ខាន ចាប់តាំងពីមានការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ ព្រោះសាលារៀនត្រូវបិទទ្វារ នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយ ការិយាល័យស្រាវជ្រាវ Innocenti របស់យូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង