Yearendyearend1140x150

«វ៉ាក់សាំងចិន»កំពុងរៀបចំដាក់ក្នុងយន្តហោះពិសេស ដើម្បីដឹកមកកម្ពុជាបន្តិចទៀតនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងត្រៀមដឹកមកកម្ពុជា។រូបភាព៖ស្ថានទូតចិន

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា។

ស្ថានទូតចិនបានសរសេរយ៉ាងដូច្នេះថា "ព័ត៌មានទាន់ហេតុការណ៍! វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ"

គួរបញ្ជាក់ថា តាមគម្រោងវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។សម្តេច ហ៊ុន សែន  នឹងទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅល្ងាចនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង