Yearendyearend1140x150

លោកជំទាវឱ វណ្ណឌីន៖អ្នកកើតជំងឺទាំងអស់នេះមិនអាចចាក់វ៉ាក់សាំងកូវីដបានទេ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិននឹងត្រូវផ្តល់ជូនទៅប្រជាពលរដ្ឋកម្ពុជាដែលមានអាទិភាពចាក់វ៉ាក់សាំងកូវីដបាន លុះត្រាតែអ្នកទាំងនោះមិនកើតមានជំងឺ និងមានរោគសញ្ញាទាំង៩ ដែលក្រសួងសុខាភិបាលបានកំណត់។ នេះបើតាមការលើកឡើងរបស់លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា។

លោកជំទាវឱ វណ្ណឌីន បានមានប្រសាសន៍ថា ចំពោះប្រជាពលរដ្ឋដែលមានបំណងចង់ចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវតែមានការយល់ដឹង ហើយយោងទៅតាមទិន្នន័យដែលគេបានមកពីការពិសោធន៍វិជ្ជសាស្ត្រមួយចំនួន ដែលមិនត្រូវរាប់បញ្ចូលទៅក្នុងការទទួលវ៉ាក់សាំងនោះទេ។

លោកជំទាវ បានបន្តថា រោគសញ្ញាចំពោះអ្នកដែលហាមមិនឲ្យចាក់វ៉ាក់សាំងកូវីដ១៩រួមមាន ទី១ អ្នកមានប្រតិកម្មជាមួយនឹងសារធាតុក្នុងវ៉ាក់សាំង មានន័យថាបុគ្គលនោះមានឧស្សាហ៍អាឡាក់ស៊ី និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម អ្នកមានការហើមឬរលាកសរសៃឈាម អ្នកចេញជាកន្ទាលត្រអាក។ ទី២ អ្នកដែលទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរឬក៏មានអាការៈក្តៅខ្លួនដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃទាំងនោះ។

ចំណុចទី៣ គឺស្រ្តីមានផ្ទៃពោះ និងស្ត្រីស្ថិតក្នុងរយៈបំបៅដោះ ឬស្ត្រីមានផែនការពរពោះក្នុងរយៈពេល៣ខែ។ ទី៤ គឺអ្នកជំងឺប្រកាច់ កន្ត្រាក់ មានជំងឺឆ្កួតជ្រូកដែលហៅថាស្កន់ ឬមានជំងឺប្រសៃប្រសាទ ជំងឺរលាកស្រោមខួរ ឬមានជំងឺតំណរពូជ។អ្នកដែលពិនិត្យឃើញកង្វះភាពស៊ាំពីកំណើត មានជំងឺHIV មានជំងឺមហារីកកូនកណ្តុរ មានជំងឺឈាមស ឬមានជំងឺភាពស៊ាំពីកំណើតមក។ ទី៦ អ្នកដែលសង្ស័យមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺបេះដូងសរសៃឈាម CVD ជំងឺថ្លើមធ្ងន់ធ្ងរ និងជំងឺតម្រង់នោម ហើយជំងឺដោះដុំសាច់មហារីកធ្ងន់ធ្ងរ។

ទី៧ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ អ្នកដែលកំពុងព្យាបាលមហារីក។ ទី៨ អ្នកដែលមានប្រវត្តិឆ្លងកូវីដ១៩ មានន័យថាអ្នកដែលកើតកូវីដ១៩ហើយ គឺមិនអាចចាក់វ៉ាក់សាំងទេ ព្រោះមានភាពស៊ាំនៅក្នុងខ្លួនរួចហើយ។ ទី៩ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្តល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរទទួលនូវវ៉ាក់សាំង។

ជាមួយគ្នានេះលោកជំទាវ បានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងអាទិភាពនេះ គឺស្ម័គ្រចិត្តមកចាក់ ក្រសួងសុខាភិបាលមានក្រុមគ្រូពេទ្យដើម្បីធ្វើការសាកសួរ ដូច្នេះសូមឲ្យពលរដ្ឋជម្រាបជូនក្រុមគ្រូពេទ្យឲ្យអស់នូវប្រវត្តិស្ថានភាពរបស់ខ្លួន ដើម្បីក្រុមគ្រូពេទ្យអាចជួយក្នុងការវាយតម្លៃថាតើស្ថានភាពរបស់ពលរដ្ឋ គួរត្រូវបានទទួលនូវវ៉ាក់សាំងនៅពេលនេះដែរឬទេ ព្រោះនៅពេលខ្លះស្ថានភាពអាចរងចាំបន្តិច ហើយពេលខ្លះត្រូវតែទទួលនៅពេលនេះ។

សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកប្រទេសកម្ពុជានៅថ្ងៃអាទិត្យពេលល្ងាចថ្ងៃស្អែកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង