Yearendyearend1140x150

ក្រសួងសុខាភិបាលយកសំណាកភ្ញៀវទេសចរទៅពិនិត្យ ក្រោយរកឃើញផ្ទុកវីរុសកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និង WHO កំពុងនាំយកសំណាកករណីសង្ស័យភ្ញៀវទេសចរជនជាតិអង់គ្លេសមួយចំនួនទៀតលើនាវាទេសចរណ៍នៅកំពង់ចាមទៅពិនិត្យរកកូវីដ(Covid-19) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយក្រសួងសុខាភិបាលបានរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។

លោក លី សុវណ្ណ អ្នកនាំពាក្យសុខាភិបាល បានប្រាប់ស៊ីស៊ីថាមន៍នៅព្រឹកនេះថា ក្រសួងសុខាភិបាល កំពុងដំណើរការយកសំណាកភ្ញៀវទេសចរទាំងអស់ទៅពិនិត្យនៅវិទ្យាប៉ាសស្ទ័រកម្ពុជាហើយ។

គួរបញ្ជាក់ថា ស្រី្តមានផ្ទុកវីរុសកូវីដ១៩ ខាងលើបានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃទី២ មីនា ឆ្នាំ ២០២០។ស្រ្តីរូបនេះ ជាអ្នកដំណើរតាមនាវាឆ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញសំដៅមកទីក្រុងភ្នំពេញ តាមរយៈផ្លូវចូវដុក ក្អមសំណេរ និងហួសទៅចូលចតប្រហែលជាម៉ោង ៤:៣០នាទី នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង