Yearendyearend1140x150

តុលាការ៖សវនាការលោក កឹម សុខា មិនអាចដំណើរការបានដោយសារបញ្ហាកូវីដ

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក កឹម សុខា (រូបភាពប្រភព៖ ហ្វេសប៊ុកផេក លោក កឹម សុខា) 

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ កុម្ភៈ ប្រកាសមិនអាចបន្តការកាត់ក្ដីលើសំណុំរឿងរបស់ប្រធានអតីតបក្សប្រឆាំងលោក កឹម សុខាបានឡើយ ក្រោមមូលហេតុចំបងមួយដោយសារតែបញ្ហាកូវីដ។ការប្រកាសនេះ គឺបន្ទាប់ពីក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានដាក់ពាក្យស្នើសុំជាលើកទី ៣ ទៅតុលាការឱ្យបន្តការជំនុំជម្រះសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា បន្ទាប់ពីតុលាការបានផ្អាកបណ្ដោះអាសន្នអស់ជាច្រើនខែ។

សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា មិនទាន់អាចបន្តកាត់ក្ដីជំនុំជម្រេះបានទេ ដោយសារតែបញ្ហាកូវីដនៅតែមានស្ថានភាពធ្ងន់ធ្ងរជាសាកល និងមិនច្បាស់លាស់នៅឡើយ។ ជាងនេះទៅទៀត សាលាដំបូងរាជធានីភ្នំពេញ កំពុងតែមមាញឹកនៅក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទ ឬជនជាប់ចោទ កំពុងជាប់ឃុំ យ៉ាងចង្អៀតក្នុងពន្ធនាគារ។

បើតាមតុលាការសាលាដំបូង បានបញ្ជាក់ថា ការចង្អៀតក្នុងពន្ធនាគារគឺជាបញ្ហាប្រឈម ដែលត្រូវចូលរួមឱ្យបានសកម្ម នៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកកស្ទះ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាជំនុំជម្រះ ក៏ត្រួតពិនិត្យ និងពិចារណាគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីឱ្យមានលទ្ធភាពបន្តសវនាការឡើងវិញនាពេលខាងមុខ។

គួរបញ្ជាក់ថា រុមមេធាវីការពារក្ដីលោក កឹម សុខា បានដាក់ពាក្យស្នើសុំជាលើកទី ៣ ទៅតុលាការឱ្យបន្តការជំនុំជម្រះសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា។យោងតាមលិខិតស្នើសុំ ក្រុមមេធាវី លោក កឹម សុខា រួមមានលោក ចាន់ ចេន, លោក ផែងហេង, លោក អាង ឧត្តម និងអ្នកស្រី ម៉េង សុភារី បានដាក់លិខិតទៅប្រធានសាលាដំបូងរាជធានីភ្នំពេញស្នើសុំឱ្យតុលាការបន្តសវនាការលើសំណុំរឿងនេះឡើងវិញ។

លិខិតរបស់មេធាវីលោក កឹម សុខា សរសេរថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើយើងខ្ញុំសូមជម្រាបជូន ឯកឧត្តមប្រធានជ្រាបថា បច្ចុប្បន្នស្ថានភាពជំងឺកូរីដ ១៩ គឺរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងដូចមានរបាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់រាល់ថ្ងៃ។ ចំណែកឯតុលាការក៏បានដំណើរការនីតិវិធីជំនុំជំម្រះក្តីជាប្រក្រតីរាល់ថ្ងៃដែរ»។

លិខិតដដែលបន្តថា៖ «អាស្រ័យហេតុនេះយើងខ្ញុំស្នើសុំតុលាការសម្រេចបន្តដំណើរការជំនុំជម្រះក្តីលើសំណុំរឿងព្រហ្មទណ្ឌដូចមានចែងក្នុងកម្មវត្ថុខាងលើឡើងវិញឆាប់ៗតាមការស្នើសុំ និងតាមនីតិវិធី»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង