Yearendyearend1140x150

«សារព័ត៌មានពាណិជ្ជកម្ម»ប្រារព្ធពិធីអបអរសារទរខួប២៧ឆ្នាំរបស់ខ្លួនក្នុងបរិយាកាលដ៏មានអត្ថន័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សារព័ត៌មានពាណិជ្ជកម្ម(The Commercial News)កាលពីយប់ថ្ងៃទី ៣១ ខែមករា បានប្រារព្ធពិធីអបអរសារទរខួបលើកទី២៧ឆ្នាំរបស់ខ្លួន ។កម្មវិធីនេះ ប្រព្រឹត្តិនៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ចំពោះការខិតខំរបស់ពួកគេ។

កម្មពិធីប្រារព្ធទៅក្នុងបរិយាសសប្បាយរីករាយដោយបុគ្គលិកទាំងអស់បានជួបជុំគ្នា ច្រៀងចម្រៀងខួបកំណើត និងកាត់នំខេករួមគ្នាដែលបង្ហាញពីសាមគ្គីភាព។

លោកផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មានពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់សហសេវិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើអោយសារព័ត៌មាននេះមានការរីកចំរើនឥតឈប់ឈរ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ សហសេវិកនៅក្នុងផ្នែកនីមួយៗបានបញ្ចប់ការងាររបស់ពួកគេដោយឧស្សាហ៍ព្យាយាមដើម្បីឱ្យកាសែត អាចដំណើរការចេញផ្សាយជាធម្មតារៀងរាល់ថ្ងៃ។

ក្នុងនាមជាថ្នាក់ដឹកនាំលោកមានការជឿជាក់ថា តាមរយៈការខិតខំដោយអស់ពីសមត្ថភាពរបស់បុគ្គលិកទាំងអស់ សារព័ត៌មានពាណិជ្ជកម្ម ​នឹងបង្កើតលទ្ធផលកាន់តែអស្ចារ្យបន្ថែមទៀតនាពេលខាងមុខ។

ជាមួយគ្នានឹងការហូបអាហារសាមគ្គីរួមគ្នាពេលល្ងាច ក្រុមការងារក៏មានកម្មវិធីចាប់រង្វាន់ ដែលញាំងកម្មវីធីទាំងមូលមានបរិយាកាសរីករាយបំផុត ខណៈដែលបុគ្គលិកទាំងអស់សុទ្ធតែទទួលបានរង្វាន់ទាំងអស់គ្នា៕

គួរបញ្ជាក់ថា សារព័ត៌មានពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ១៩៩៣ គឺជាសារព័ត៌មានជាភាសាចិនដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងបន្ទាប់ប្រទេសកម្ពុជាទទួលបានសន្តិភាព តាមរយៈកិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា។

សារព័ត៌មានពាណិជ្ចកម្មជាកាសែតភាសាចិន ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD ហើយបច្ចុបន្បក្រុមហ៊ុនមានប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដូចជាគេហទំព័រព័ត៌មានភាសាចិន (www.cc-times.com) គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com) Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន​តែមួយគត់នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង