Yearendyearend1140x150

ក្រុមហ៊ុនផលិតក្រដាសធំទី២របស់ចិនបណ្តាក់ទុន៥០០លានដុល្លារវិនិយោគរោងចក្រក្រដាសនៅខេត្តកំពត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

លោកLee MAN CHING(ខាងស្តាំ) និងលោក Lee MAN BUN (ខាងឆ្វេង)ដែលជាប្រធានក្រុមប្រឹក្សាភិបាលនិងនាយកក្រុមហ៊ុន Shunying Pulp and Paper។

ភ្នំពេញ៖ ក្រុមហ៊ុនផលិតក្រដាសធំជាងគេទី២របស់ប្រទេសចិន គឺក្រុមហ៊ុនLee & Man Paper Manufacturing បានសម្រេចចិត្តបណ្តាក់ទុនជាង ៥០០លានដុល្លារ ដើម្បីវិនិយោគសាងសង់រោងចក្រផលិតក្រដាសដ៏ធំមួយក្នុងខេត្តកំពត។គម្រោងសាងសង់​រោងចក្រផលិតក្រដាសបានទទួលការអនុម័តអោយដំណើរការពីក្រុមប្រឹក្សាអភិវឌ្ឍន៍នៃប្រទេសកម្ពុជា(CDC)រួចរាល់ហើយ។

បើគិតចាប់ពីផ្ទុះរោគរាតត្បាតកូវីដ១៩មក គម្រោងខាងលើនេះ គឺជាគម្រោងវិនិយោគបរទេសដែលធំជាងគេបំផុតដែលត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា។កាលពីឆ្នាំ២០២០កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍នៃប្រទេសកម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងអស់មានតម្លៃសរុបជាង៤០០០លានដុល្លារ។ នេះសបញ្ជាក់អោយឃើញថា តម្លៃវិនិយោគនៃគម្រោងសាងសង់រោងចក្រផលិតក្រដាសខាងលើ គឺស្មើនឹង12,5% នៃតម្លៃគម្រោងទាំងអស់ពេញមួយឆ្នាំ២០២០។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍នៃប្រទេសកម្ពុជាបានផ្សព្វផ្សាយកាលពីថ្ងៃទី១បានអោយដឹងថា ខ្លួនបានអនុម័តគម្រោង​វិនិយោគ​សាងសង់រោងចក្រផលិតក្រដាសដ៏ធំមួយរបស់ក្រុមហ៊ុន Shunying Pulp and Paper ដែលវិនិយោគចំនួន៥០៤លានដុល្លារ។រោងចក្រផលិតក្រដាសនេះមានទីតាំងក្នុងស្រុកទឹកឈូខេត្តកំពត ដែលអាចបង្កើតការងារបានចំនួន២២៦១នាក់។

ខេត្តកំពត គឺជាខេត្តជាប់នឹងខេត្តព្រះសីហនុ ហើយខេត្តព្រះសីហនុ គឺជាទីក្រុងសំខាន់មួយនៅតាមបណ្តោយគម្រោងសហប្រតិបត្តិការអន្តរជាតិ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់ប្រទេសចិន។តំបន់សេដ្ធកិច្ចពិសេសក្រុងព្រះសីហនុដែលវិនិយោគដោយក្រុមហ៊ុនចិនសម្ព័ន្ធ Hongdou កាលពីឆ្នាំមុនបានសម្រេចការនាំចេញ និងនាំចូលគិតជាទឹកប្រាក់មានចំនួន ១៥៦៥លានដុល្លារអាមេរិក កើនឡើង ២៦.៥២% បើប្រៀបធៀបទៅនឹង២០១៩ ។ បច្ចុប្បន្ននេះមានសហគ្រាសចំនួន ១៦៦ បានបង្កើតក្នុងតំបន់សេដ្ជកិច្ចពិសេសនេះ ដោយបង្កើតការងារជិត ៣ ម៉ឺនកន្លែង ។

យោងតាមព័ត៌មានចុះបញ្ជីអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្រុមហ៊ុន Shunying Pulp and Paper ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅខែកក្កដាឆ្នាំ ២០១៩ ដោយមានម្ចាស់ភាគហ៊ុនចំនួនពីរនាក់គឺលោកLee MAN CHING (ប្រធានក្រុមប្រឹក្សាភិបាល) និងលោក Lee MAN BUN (នាយក) ។

លោកLee MAN CHING និងលោក Lee MAN BUN ក៏ជាកូនប្រុសច្បងនិងកូនប្រុសទី ៣ របស់លោក Patrick Lee ដែលជាស្ថាបនិកក្រុមហ៊ុន Lee & Man Paper Manufacturing ដែលបានចុះបញ្ជីផ្សារហ៊ុននៅទីក្នុងទីក្រុងហុងកុង ហើយបច្ចុប្បន្នពួកគេ គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុម(CEO)។

យោងតាមទិន្នន័យរបស់សារព័ត៍មាន “រ៉យទ័រ”បានអោយដឹងថា ក្រុមហ៊ុនLee & Man Paper Manufacturing ក្រុមហ៊ុនផលិតក្រដាសធំជាងគេទី២របស់ប្រទេសចិន អាជីវកម្មសំខាន់របស់ក្រុមហ៊ុននេះ គឺការផលិតក្រដាស ដែលបានបង្កើតរោងចក្រក្រដាសនៅ ខេត្តក្វាងទុង ខេត្តជាំងស៊ូ ខេត្តឆុងឈីង ក្វាងស៊ី ខេត្តអ៊ូចូវ ប្រទេសចិន និងនៅក្នុងប្រទេសវៀតណាមផងដែរ។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុងនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០០៣ ។

ការសម្រេចចិត្តរបស់ Lee & Man Paper Manufacturing ក្នុងការវិនិយោគនៅប្រទេសកម្ពុជាបង្ហាញថា វាមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសក្តានុពលនៃការអភិវឌ្ឍន៍ឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះក៏បានបញ្ជាក់ថាក្រុមហ៊ុននេះពេញចិត្តនឹងគោលនយោបាយលើកទឹកចិត្តវិនិយោគដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអោយប្រទេសកម្ពុជាក្លាយទៅជាជំរើសទី ១ សំរាប់ការវិនិយោគបរទេស។

ដោយសារតែរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការវិនិយោគសរុបនៅក្នុងគម្រោងវិនិយោគថ្មីៗដែលត្រូវបានអនុម័តនៅកម្ពុជាកាលពីឆ្នាំមុនមានចំនួន ៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលដែលតម្លៃវិនិយោគសរុប៩,៤ ពាន់លានដុល្លារអាមេរិកមានការថយចុះ ៦៤ ភាគរយ។

ការរាតត្បាតនៃជំងឺនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា ឧស្សាហកម្មកាត់ដេរ សំណង់ និងទេសចរណ៍។ រោងចក្រធំ ៗ ជាង ១០០ និងសហគ្រាសធុនតូចនិងមធ្យមចំនួន ១៥.០០០ បានបិទទ្វារ ដែលបណ្តាលឱ្យកម្មករ ជាង១ លាននាក់បាត់បង់ការងារ ។

ដើម្បីទាក់ទាញការវិនិយោគបរទេស រាជរដ្ឋាភិបាលកម្ពុជាមានគំរោងនឹងដាក់អោយប្រើប្រាសច្បាប់វិនិយោគថ្មី ក្នុងគោលបំណងសម្រួលគោលនយោបាយវិនិយោគដែលមានស្រាប់ ទាក់ទាញនិងលើកទឹកចិត្តដល់ឧស្សាហកម្មគោលដៅ បង្កើនតម្លៃបន្ថែមនៃឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅរក្សាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ក្រោមច្បាប់វិនិយោគថ្មី ក្រុមហ៊ុនវិនិយោគនឹងទទួលបានប្រាក់ពន្ធពិសេសត្រឡប់វិញចំពោះការចំណាយសម្រាប់ការបណ្តុះបណ្តាលនិងវិនិយោគ ហើយចំពោះ“ឧស្សាហកម្មគោលដៅ” ដែលកម្ពុជាប្តេជ្ញាទាក់ទាញនឹងអាចទទួលបានការលើកទឹកចិត្តវិនិយោគកាន់តែច្រើនបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង