Yearendyearend1140x150
Img 0571

កូវីដ៖កម្ពុជារកឃើញករណីជាសះស្បើយ៣នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩បន្ថែមឡើយ និងរកឃើញ៣ករណីទៀតត្រូវបានព្យាបាលជាសះស្បើយដែលជាពលករខ្មែរមកពីប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ (ស្រី១៦២នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៩នាក់ (ស្រី៩៥នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៧នាក់(ស្រី ៦៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤៤៧នាក់ (ស្រី ១៥០នាក់)។ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៩នាក់ (ស្រី១២នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០២នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០៣នាក់ (ស្រី០៣នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ០៨នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៥នាក់ (ស្រី០១នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង