Yearendyearend1140x150

ប៉ាគីស្ថានជាប្រទេសដំបូងលើពិភពលោកទទួលបានជំនួយវ៉ាក់សាំងការពារកូវីដ - ១៩ពីចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប៉ាគីស្ថាន​៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃច័ន្ទនេះ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលត្រូវបានផ្តល់ដោយប្រទេសចិននៅឯមូលដ្ឋានអាកាស Noor Khan Air Base ក្បែររដ្ឋធានី Islamabad របស់ប្រទេសនេះដែលធ្វើឲ្យប្រទេសប៉ាគីស្ថានក្លាយជាប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ពីរដ្ឋាភិបាលចិន។

នៅក្នុងពិធីប្រគល់នៅឯមូលដ្ឋានអាកាសរដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសប៉ាគីស្ថានក្នុងតម្រូវការចាំបាច់របស់ខ្លួន និងធ្វើឲ្យប្រទេសប៉ាគីស្ថាន ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានទទួលវ៉ាក់សាំងការពារកូវីដ១៩ ពីរដ្ឋាភិបាលចិន។

លោក Shah Mahmood Qureshi បាននិយាយថា ខ្ញុំរីករាយដែលបានទទួលវ៉ាក់សាំងSinopharm ដែលជាអំណោយពីសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតីស៊ីជីនពីង។ ហើយថ្ងៃនេះអំណោយ ៥០០.០០០ ដូសនេះ គឺជាការបង្ហាញជាក់ស្តែងនៃចក្ខុវិស័យរបស់លោក។ លោកបន្តថា មិត្តភាពរបស់ចិននិងប៉ាគីស្ថាន គឺជាមិត្តភាពដែលបានចូលរួមក្នុងគ្រប់កាលៈទេសៈទាំងអស់។

ក្នុងឱកាសនោះឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន បានមានប្រសាសន៍ថា ការបញ្ជូនវ៉ាក់សាំងទាំងនេះគឺជាការបង្ហាញថ្មីនៃ “ភាតរភាពដែក” រវាងប្រទេសទាំងពីរ ដោយប្រទេសចិនបានគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតវ៉ាក់សាំង COVID-19 របស់ចិន ដែលបានបង្កើតនិងដាក់បញ្ចូលការប្រើប្រាស់ទំនិញសាធារណៈសកល។ នៅឆ្នាំនេះ គឺជាខួបលើកទី ៧០ នៃការបង្កើតចំណងការទូតរវាងចិននិងប៉ាគីស្ថាន យើងមានមោទនភាពចំពោះមិត្តភាពរវាងចិននិងប៉ាគីស្ថានដែលខ្ពស់ជាងភ្នំជ្រៅជាងសមុទ្រនិងផ្អែមជាងទឹកឃ្មុំ។

យោងតាមទិន្នន័យចុងក្រោយរបស់ប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា មានចំនួន ៥៤៦.៤២៨ ករណីនៃការការពារកូវីដ-១៩ ករណី និង ករណីស្លាប់ប្រមាណ ១១.៦៨៣ នាក់ ដោយសារជំងឺនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង