Yearendyearend1140x150

សម្តេច ហ៊ុន សែន ប្រកាសមិនលូកដៃចូលកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ១ កុម្ភៈនេះ បានប្រកាសថាកម្ពុជាមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ មិនថា ក្នុងក្របខ័ណ្ឌអាស៊ាន ឬប្រទេសដទៃ ក្រៅពីអាស៊ាន។ការថ្លែងរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចហ៊ុន សែន  ចាត់ទុក បញ្ហានៅមីយ៉ាន់ម៉ា ថាជាកិច្ចការផ្ទៃក្នុងរបស់មិត្តភក្តិក្នុងក្របខ័ណ្ឌអាស៊ាន ហើយមេដឹនាំកម្ពុជា ប្រកាសជំហរមិនត្រូវធ្វើអត្ថាធិប្បាយរឿងនោះទេ។

សម្តេចបានថ្លែងថា "ឥឡូវប្រធានាធិបតី និងទីប្រឹក្សាត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាធ្វើអត្ថាធិប្បាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានក្តី ឬប្រទេសដទៃក្តី"។សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាគ្រាន់តែផ្សព្វផ្សាយព័តឥមានក៏ប៉ុន្តែ មិនត្រូវធ្វើអត្ថាធិប្បាយ ។

សម្តេច ហ៊ុន សែន រម្លឹកវិបត្តិនៃសង្គ្រាមនិងតម្លៃនៃសន្តិភាពនៅកម្ពុជា។ សម្តេច លើកឡើង ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាជនរងគ្រោះ ដោយសារសង្គ្រាម ដែលអ្នកជំនាន់មុន បានបង្កើតឡើង។ សម្តេច បន្តថា អ្នកជំនាន់មុន ជាអ្នកបង្កើតសង្គ្រាម ហើយអ្នកជំនាន់ក្រោយ ជាអ្នកបញ្ចប់សង្គ្រាម ហើយការបញ្ចប់សង្គ្រាមនេះ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប។

គួរបញ្ជាក់ថា លោក U MyoNyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាបក្សកាន់អំណាចនៃប្រទេសមីយ៉ាន់ម៉ា បានអះអាងថា ពេលព្រឹកព្រលឹមថ្ងៃទី១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ លោកស្រី Aung San Suu Kyi មេដឹកនាំបក្សកាន់អំណាចនិងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា បូករួមទាំងរដ្ឋមន្ត្រីទី១នៃខេត្ត Ayeyarwady និង Shan ប្រធានបក្សប្រចាំរដ្ឋ Kayah សមាជិកសភាតំណាងរាស្ត្រនៃតំបន់បោះឆ្នោតសំខាន់ៗមួយចំនួនព្រមនិងពួកជនជ្រុលនិយមខាងនយោបាយមួយចំនួនត្រូវផ្នែកយោធាឃាត់ខ្លួន។

ផ្នែកយោធាបានកាន់កាប់សភាខេត្តនិងរដ្ឋជាច្រើន ក្រៅពីនេះ ស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ាក៏ត្រូវបានកាន់កាប់ដោយយោធាផងដែរ ប៉ុស្តិ៍មួយចំនួនត្រូវបានផ្តាច់ចោលសេវាចាក់ផ្សាយ។ ជាមួយគ្នានេះ ទូរគមនាគមន៍នៅរដ្ឋធានីណៃពីដោ និងក្រុងរ៉ាំងហ្គូនក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង