Cct850x100 1
1800px x h300px kh

បណ្តាញទំនាក់ទំនងមួយចំនួនកាត់ផ្តាច់ មុនចាប់ខ្លួនលោកស្រី Aung San Suu Kyi

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភូមា៖ លោក U MyoNyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាបក្សកាន់អំណាចនៃប្រទេសមីយ៉ាន់ម៉ា បានអះអាងថា ពេលព្រឹកព្រលឹមថ្ងៃទី១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ លោកស្រី Aung San Suu Kyi មេដឹកនាំបក្សកាន់អំណាចនិងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា បូករួមទាំងរដ្ឋមន្ត្រីទី១នៃខេត្ត Ayeyarwady និង Shan ប្រធានបក្សប្រចាំរដ្ឋ Kayah សមាជិកសភាតំណាងរាស្ត្រនៃតំបន់បោះឆ្នោតសំខាន់ៗមួយចំនួនព្រមនិងពួកជនជ្រុលនិយមខាងនយោបាយមួយចំនួនត្រូវផ្នែកយោធាឃាត់ខ្លួន។

ផ្នែកយោធាបានកាន់កាប់សភាខេត្តនិងរដ្ឋជាច្រើន ក្រៅពីនេះ ស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ាក៏ត្រូវបានកាន់កាប់ដោយយោធាផងដែរ ប៉ុស្តិ៍មួយចំនួនត្រូវបានផ្តាច់ចោលសេវាចាក់ផ្សាយ។ ជាមួយគ្នានេះ ទូរគមនាគមន៍នៅរដ្ឋធានីណៃពីដោ និងក្រុងរ៉ាំងហ្គូនក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕


Khcct banner

អត្ថបទទាក់ទង