Yearendyearend1140x150

មន្ត្រីស្រាវជ្រាវវិទ្យាសាស្ត្រសង្គមក្វាងស៊ី៖ ទឹកចិត្តសម្តេចហ៊ុន សែន ធ្វើឱ្យប្រជាជនចិនកក់ក្តៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
រាជ សី
/

លោកស្រីLIANG WEI ជំនួយការអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវកិច្ចការ អាស៊ីអាគ្នេយ៍នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមក្វាងស៊ីនៅថ្ងៃទី០៤ កុម្ភះនេះ បានចេញនូវអត្ថបទមួយដែលមានចំណងជើងថា «សកម្មភាពរបស់សម្តេច ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះការផ្ទុះឡើងជំងឺប្រភេទថ្មីនេះ គឺបានធ្វើឲ្យប្រជាជនប្រទេសចិនមានភាពកក់ក្តៅ»។ក្នុងអត្ថបទនេះ លោកស្រីLIANG WEI បានសម្តែងចំណាប់អាម្មរណ៍ដូចខាងក្រោម៖

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០នេះ វាពិតជាមានការលំបាកណាស់សម្រាប់ប្រជាជនប្រទេសចិន។ ដោយមានការពាក់ម៉ាសមុខ មិនមានការបើកទ្វារផ្ទះ មិនមានការជួបជុំញាំអាហារ និងទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃលើអ្នកជំងឺដែលមានមេរោគកូរ៉ូណាវីរុសប្រភេទថ្មីធ្វើឲ្យប្រជាជនមានការព្រួយបារម្ភ។

ដើមឡើយចូលឆ្នាំចិន គឺត្រូវមានការអួរអរសប្បាយកោះករ តែវាបានក្លាយទៅជាភាពស្ងាត់ជ្រងំ ភាពសប្បាយរីករាយនៃឆ្នាំថ្មីរបស់យើងបានបាត់ទៅហើយ ប៉ុន្តែអារម្មណ៍ដែលយើងទទួលបាន នៃការអាណិតស្រលាញ់ គឺកាន់តែមានការខ្លាំងឡើង។

ក្រៅពីសកម្មភាពជួយឧបត្ថម្ភដល់ទីក្រុង Wuhan ពីតំបន់ផ្សេងៗនៅក្នុងប្រទេស មិត្តភក្តិល្អរបស់យើងនៅជុំវិញពិភពលោកក៏បានបង្ហាញការគាំទ្ររបស់ពួកគេដល់យើងតាមវិធីផ្សេងៗ ក្នុងចំណោមនោះ ពាក្យសម្តី និង សកម្មភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និង ប្រជាជនកម្ពុជា ចំពោះការផ្ទុះឡើងជំងឺប្រភេទថ្មីនេះ គឺបានធ្វើឲ្យយើងមានភាពកក់ក្តៅ។

នៅថ្ងៃទី៣០ ខែមករា នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិត និងអ្នកការទូតកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅប្រទេសចិន គួរតែរក្សាភាពស្ងៀមស្ងាត់ និងឈប់សម្រាកពីការសិក្សា និងការងារស្របតាមការណែនាំរបស់អាជ្ញាធរនៅទីនោះ ហើយកុំបោះបង់ចោលប្រទេសចិននៅពេលដ៏លំបាកនេះ។ នៅថ្ងៃទី៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រសិនបើរដ្ឋាភិបាលប្រទេសចិនយល់ព្រម សម្តេចនឹងទៅទីក្រុងអ៊ូហាន Wuhanប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅទីនោះ។

ទីក្រុងអ៊ូហា Wuhan គឺជាតំបន់រងគ្រោះខ្លាំងនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មី មិនថាដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន អាចទទួលបានជោគជ័យឬអត់ទេ តែយើងពិតជាទទួលបានសញ្ញាគាំទ្រយ៉ាងពិតប្រាកដដែលបង្ហាញចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ម្យ៉ាងវិញទៀត ចាប់តាំងពីមានការផ្ទុះឡើងជំងឺនេះមក ជនជាតិចិន និងអនិកជនចិននៅប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុនស្ថាប័នវិនិយោគចិន ចាប់ផ្តើមសកម្មភាពបរិច្ចាគឧបត្ថម្ភប្រាក់ និងសម្ភារៈ ដើម្បីគាំទ្រដល់ការការពារ និងការរាតត្បាតជំងឺក្នុងប្រទេសចិន។

មិត្តភក្តិកម្ពុជាជាច្រើនរបស់នាងខ្ញុំ ក៏បានសម្តែងការព្រួយបារម្ភ និង សួរសុខទុក្ខចំពោះការរីករាលដាលជំងឺ និង ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈWeChatផងដែរ។ នៅពេលវីរុសកំពុងតែរីករាលដាល មិត្តភក្តិកម្ពុជារបស់យើងបានជ្រើសរើសឈរនៅជាមួយយើង ហើយគាំទ្រយើងផ្នែកស្មាររតី និងផ្នែកសម្ភារៈដោយឆ្លុះបញ្ចាំងពីជាសហគមន៍ជោគវាសនារួមតែមួយ «ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា» របស់ប្រទេសចិន និង កម្ពុជាយ៉ាងពិតប្រាកដ។

ការជឿទុកចិត្តពីដៃគូកើតចេញពីមនោសញ្ចេតនា និងផ្អែកលើកម្លាំងពិតប្រាកដរបស់ប្រទេសចិន។មន្ទីរពេទ្យឈ្មោះថា Huoshenshan ត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល១០ថ្ងៃ វាពិតជាបង្ហាញនូវកម្លាំងដ៏ខ្លាំងបំផុតរបស់ប្រទេសចិន ហើយប្រទេសចិនមានសមត្ថភាព និងកម្លាំងពិតប្រាកដដើម្បីឈ្នះការប្រយុទ្ធដ៏លំបាកនេះ ដោយយើងមានការរួបរួមជាតិ មានថវិកា គ្រឿងបរិក្ខារ និងបុគ្គលិកទាំងអស់ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ហើយប្រទេសទាំងមូលមានចិត្តតែមួយ ក្នុងការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងវីរុសនេះដល់ទីបំផុត។

ជាមួយនឹងការខិតខំរួមគ្នារបស់អ្នកទាំងអស់គ្នា យើងទទួលបានដំណឹងល្អជាបន្តបន្ទាប់ ឧទាហរណ៍៖ មេរោគ«កូរ៉ូណា»ប្រភេទថ្មីដំបូងគេត្រូវបានបំបែកចេញដោយជោគជ័យ ចំនួននៃការព្យាបាលអ្នកជំងឺឲ្យជាសះស្បើយលើសពីចំនួនដែលបានស្លាប់ជាដើម។

នៅព្រឹកព្រលឹមថ្ងៃទី៤ ខែកុម្ភៈ មានមិត្តភក្តិកម្ពុជាម្នាក់ឈ្មោះ អាឆា បានផ្ញើសារWeChatមកសួរខ្ញុំថា ”មន្ទីរពេទ្យ Huoshenshan របស់អ្នកបានចាប់ផ្តើមទទួលអ្នកជំងឺហើយតើវាជាការពិតទេ?” នៅពេលបានឃើញសាររបស់គាត់ រំពេចនោះខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះវាជាមាតុភូមិដ៏អាស្ចារ្យរបស់ខ្ញុំ។ ជាមួយគ្នានេះដែរ ខ្ញុំក៏រំភើបចិត្តខ្លាំងណាស់ ព្រោះមិត្តភក្តិខ្ញុំទាំងអស់តែងតែយកចិត្តទុកដាក់ និងសួរសុខទុក្ខគ្រប់ពេលវេលា។ “វាជាការពិតមែន អាឆា! មន្ទីរពេទ្យHuoshenshanរបស់យើងបានចាប់ផ្តើមទទួលយកអ្នកជំងឺ ហើយអ្វីៗនឹងធូរស្រាលបន្តិចម្តងៗ។” សូមអរគុណមិត្តភក្តិខ្មែររបស់ខ្ញុំ និង សូមអរគុណបងប្អូនល្អរបស់យើង!

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង