Yearendyearend1140x150

សម្ដេចហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករបុគ្គលិកក្នុងតំបន់សេដ្ឋកិច្ចពិសេសចេញពីធ្វើការ 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានផ្ញើសារលិខិតអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជូនចំពោះក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូនដោយផ្ទាល់ ក្នុងគោលបំណងអបអរសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្ញើសារជូនពរជូនចំពោះកម្មករនិយោជិតទាំងអស់ដែលកំពុងបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

នៅឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលនេះ ដោយពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទេ ហើយការនាំចេញនិងនាំចូលនៅឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបែរជាមានការកើនឡើងក្នុងគ្រាដ៏លំបាកមួយនេះ ដោយសម្រេចបានទឹកប្រាក់សរុបចំនួន១៥៦៥លានដុល្លារអាមេរិក បានកើនឡើង២៦,៥២% បើប្រៀបធៀបនឹងឆ្នាំមុន។ 

ក្នុងលិខិតនោះ សម្តេច​ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែទទួលស្គាល់ថា ផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានរីកចម្រើន។ នាយករដ្ឋមន្ត្រីស្វាគមន៍ និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិតក្នុងការកៀរគរវិនិយោគបន្ថែមទៀតដែលនឹងជួយពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រយៈពេលជាង១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសម្តេចបានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដោយផ្ទាល់ កាលពីខែកុម្ភៈ ឆ្នាំ២០០៨កន្លងទៅ តែងតែប្រកាន់ខ្ជាប់នូវគំនិត”ឈ្នះរួមគ្នា” បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍ សរុបចំនួន១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣ម៉ឺនកន្លែង។​ 

ជាមួយគ្នានេះដែរ ក្នុងសារលិខិតរបស់សម្ដេចក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ នៅចំពោះមុខការសាកល្បងដ៏ធ្ងន់ធ្ងរដែលជំងឺកូវីដ១៩ កំពុងរីករាលដាល ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូនបានរួបរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្ម ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិក និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ រដ្ឋាភិបាលកម្ពុជាទទួលស្គាល់សមិទ្ធផលនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលនេះជាការរំពឹងទុក ក៏ដូចជាការលើកទឹកចិត្តដល់កម្មករបុគ្គលិកទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

នៅថ្ងៃទី២៣ ខែកុម្ភះឆ្នាំ ២០០៨ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលារបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ 
សារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង