Yearendyearend1140x150

កម្ពុជាគ្រោងទិញ«វ៉ាក់សាំងកូវីដ»​២០លានដូស ខណៈចំនួន​ជាង១១លានដូស​អាចបាន​ពីជំនួយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វង្សី វិស្សុត​ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន២០លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ក្នុងចំណោម២០លានដូសនោះ កម្ពុជាអាចទទួលបានវ៉ាក់សាំងដែលជាជំនួយពីប្រទេសជាមិត្ត ចំនួន១១លានដូស។នេះបើតាមប្រសាសន៍របស់លោក វង្សី វិស្សុត​ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល។

លោក វង្សី វិស្សុត​ បានគូសបញ្ជាក់ថា នៅក្នុងខែកុម្ភៈនេះកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាជំនួយរបស់ចិន ចំនួន១លានដូស ហើយគ្រោងនឹងចាក់ជូនដល់ពលរដ្ឋនៅក្នុងខែមិនា ឆ្នាំ២០២១។ហើយវ៉ាក់សាំងតាមរយៈកូវ៉ាក់ជាជំនួយក៏គម្រោងមក​ដល់​កម្ពុជាក្នុងខែកុម្ភៈចំនួន៧លានដូសផងដែរ។

ក្រៅពីជំនួយរបស់ចិនចំនួន១លានដូស និងពីកូវ៉ាក់ចំនួន ៧លានដូស កម្ពុជាក៏ទទួលបានវ៉ាក់សាំងពីប្រទេសអូស្ត្រាលីចំនួន​៣លានដូសផងដែរ។នេះបើតាមការបន្ថែមរបស់លោក វង្សី វិស្សុត​។លោកថានេះនៅមិនទាន់គិតដល់ជំនួយវ៉ាក់សាំងពីប្រទេសឥណ្ឌា និង វ៉ាក់សាំងពីប្រទេសរុស្ស៊ីដែលកម្ពុជាកំពុងចរចាស្នើសុំជំនួយ។

បើតាមលោក វង្សី វិស្សុត​ បានអះអាងថា បញ្ហាប្រឈមរឿងវ៉ាក់សាំងកូវីដ-១៩ដែលជាបញ្ហារបស់កម្ពុជាតទៅទៀតហើយ។ចំណែក​ចំណែកវ៉ាក់សាំងដែលនៅខ្វះប្រហែល៩លានដូសនោះ កម្ពុជារំពឹងទទួលបានទិញពីពីប្រទេសចិន និងទិញពីប្រទេសអង់គ្លេស ដើម្បីគ្រប់ចំនួន២០លានដូស។

លោក វង្សី វិស្សុត​ ថ្លែងថា "ជាទស្សនវិស័យប្រទេសកម្ពុជាក្រ តែមានល្បឿនលឿនជាគេដែរដែលអាចទិញ និង ការចាក់វ៉ាក់សាំងមុនគេដែរ ហើយនេះជាសញ្ញាមួយសម្រាប់ងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា សម្រាប់ទាក់ទាញអ្នកវិនិយោគដែលកំពុងមានឱកាសដ៏ធំនៅក្នុងតំបន់យើងនេះ"

លោក វង្សី វិស្សុត​ បានសង្កត់ធ្ងន់ថា ការផ្ទេរអ្នកវិនិយោគ បូករួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ឬ​ហៅ​កាត់​ថា RCEP និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសអង់គ្លេស EBA នឹងធ្វើឱ្យកម្ពុជាមានឱកាសធំសេដ្ឋកិច្ចអាចនឹងងើបឡើងវិញលើសពីការរំពឹងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង