Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ ក្តីបំណងខ្ញុំត្រឹមគ្រូបង្រៀនមិននឹកស្មានក្លាយជា «នាយករដ្ឋមន្រ្តី»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងជាសាធារណៈបង្ហាញពីក្តីបំណងរបស់សម្តេចកាលសម្តេចនៅកូនហើយចង់ក្លាយជាគ្រូបង្រៀនម្នាក់ តែមិននឹកស្មានថា សម្តេចអាចក្លាយខ្លួនធ្វើជានាយករដ្ឋមន្ត្រី ហើយអាចដឹកនាំប្រទេសកម្ពុជាទៅរកសន្តិភាពមកដល់ពេលបច្ចុប្បន្ន។

ថ្លែងចេញពីខេត្តពោធិ៍សាត់នៅថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងថា ជាកូនកសិករក្រីក្រ ដែលបែកពីឪពុកម្តាយតាំងពីអាយុ ១៣ ឆ្នាំ ដែលមានក្តីបំណងត្រឹមគ្រូបង្រៀន បែមកក្លាយជាអ្នកដោះស្រាយការងារក្នុងសង្គ្រាម ដើម្បីសន្តិភាពសម្រាប់កម្ពុជា។

បើតាមសម្តេច សង្រ្គាមជាអ្នកបង្កើតអោយសម្តេច ក្លាយជាអ្នកទទួលខុសត្រូវចំពោះសន្តិភាព ដូច្នេះហើយសម្តេច ត្រូវដើរតួនាទីយ៉ាងសំខាន់ដើម្បីពន្លត់នៅសង្គ្រាមមួយមួយនេះ និង ដើម្បីធ្វើអោយប្រទេសមួយនេះប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ទៅបាន វាជាភ័ព្វសំណាងមួយដែលទទួលបានពីសន្តិភាព បើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍន៍ដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង