Yearendyearend1140x150

សួន«ក្រអូបឃុនរាម» ស្រុកបន្ទាយស្រី ជារមណីយដ្ឋានថ្មីប្លែកភ្នែក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាពពី ផេក ទៅលេងបន្ទាយស្រី 

ភ្នំពេញ៖ ក្នុងស្រុកបន្ទាយស្រីមានរមណីយដ្ឋានជាច្រើនប្លែកភ្នែក អមដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ចំណែកឯ សួនផ្កា« ឃុនរាម» វិញក៏មានទេសភាពមិនចាញ់ទីកន្លែងកម្សាន្តផ្សេងៗទៀតដែរ ដែលអ្នកទេសចរគ្រប់រូបមិនគួររំលង។

អមដោយសម្រស់បុប្ផារីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល ដែលមានផ្កាច្រើនប្រភេទ ច្រើនពណ៌ចំរុះបណ្តុះជាជួររៀបរយ បានរំលេចសម្រស់សួនផ្កា ឃុនរាម ក្នុងស្រុកបន្ទាយស្រី កាន់តែគួរឱ្យចង់គយគន់ និងមកលេងកម្សាន្ត។

សួនផ្កាឃុនរាម ស្រុកបន្ទាយស្រី 

បើតាមលោកអភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា មានផលិតផលទេសចរណ៍ថ្មីៗជាច្រើនកំពុងតែរីកដុះដាលនៅលើដែនដីដ៏ស្រស់ត្រកាលនៃស្រុកបន្ទាយស្រី ក្នុងនោះមាន«សួនក្រអូបឃុនរាម» ដែលជារមណីយដ្ឋានដ៏ថ្មីស្រឡាង។

ជាមួយគ្នានេះដែរ អភិបាលរូបនេះ បានអរគុណដល់អ្នកវិនិយោគទាំងអស់ ដែលបានផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តមកលើសក្តានុពលនៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានបន្ថែមភាពស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ។

លោកមានប្រសាសន៍ថា៖«ការចូលរួមពីវិស័យឯកជននឹងជំរុញល្បឿននៃការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស តាមរយៈការបង្កើតការងារ និងមុខរបរថ្មី ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក»។

ក្រឡេកមកសួនផ្កាវិញ ទីនេះផងដែរក៏មានទទួល ការរៀបចំបោះតង់ និងអាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង ដែលមានទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង