Yearendyearend1140x150

កម្មករផ្ទុះការតវ៉ានៅទីតាំងផ្សេងៗគ្នាទាមទារ ប្រាក់អតីតភាព និង ការរំលោភសិទ្ធិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករនិយោជិត នៃក្រុមហ៊ុន ហូលីដេរ ឌីហ្សាញ (ខេមបូឌា) ឯ.ក តវ៉ានៅថ្ងៃទី ២២ មករា ឆ្នាំ២០២១។

ភ្នំពេញ៖យោងហោចណាស់មានកម្មករនិយោជិតជាច្រើនពាន់នាក់ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានចេញពីកន្លែងធ្វើការមកតវ៉ានៅតាមដងផ្លូវសាធារណៈទាមទារប្រាក់អតីតភាពការងារ និង ប្រឆាំងការរំលោភសិទ្ធិរបស់ថៅកែរោងចក្រ។ក្នុងការតវ៉ានោះ កម្មករមួយចំនួនបានបិទផ្ទះ និងខ្លះទៀតអះអាងថា ត្រូវបានចាប់ខ្លួនផងដែរ។

ផ្តើមពីរាជធានីភ្នំពេញ កម្មកររោងចក្រកាត់ដេសំលៀកបំពាក់ Y&W Garment ប្រមាណជិត៨ពាន់នាក់បានចេញមកតវ៉ាបន្តនៅថ្ងៃទីពីរ នៅតាមបណ្តោយផ្លូវ ២១៧ (ផ្លូវពីចំការដូង មករង្វង់មូលគួរស្រូវ) ដើម្បីទារលក្ខខណ្ឌការងារមួយចំនួន និងទាមទារអោយមានការថោះលែងកម្មករម្មាក់ដែលបានចាប់ខ្លួនពេលកំពុងតវ៉ា កាលពីថ្ងៃម្សិលមិញ ខណៈ រោងចក្រនៅផ្លូវវេងស្រេងវិញ ក៏មានកម្មករប្រមាណជិត១ពាន់នាក់ចេញតវ៉ាផងដែរ។

ដោយឡែកនៅថ្ងៃនេះក៏បានកម្មករនិយោជិត នៃក្រុមហ៊ុន ហូលីដេរ ឌីហ្សាញ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណជិត២០០០នាក់ បានផ្ទុះការតវ៉ាទាមទារ ផ្ទុះការតវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងស្ថាបនិកសហជីពចូលធ្វើការងារកន្លែងដើមវិញ ព្រមទាំងគិតរំលឹកប្រាក់ឈ្នួល និងចំណុចជាច្រើនទៀត។

ចំណែកខេត្តសៀមរាបវិញ បុគ្គលិកព្រលានយន្តហោះខេត្តសៀមរាបចំនួន១៦១នាក់ បានតវ៉ាមុខមន្ទីរការងារខេត្តសៀមរាប ស្នើឱ្យដោះស្រាយរឿងរបស់ពួកគាត់ទាំង១៦១នាក់ ជាវិវាទការងាររួម ដែលក្រុមហ៊ុនបានបញ្ឈប់ និងប្តូរតួនាទីដោយគ្មានលក្ខខណ្ឌកាលពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុផលកូវីដ១៩។

ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោក អាត់ ធន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មករបានចេញផ្លូវការតវ៉ាជាបន្តបន្ទាប់ ហើយការតវ៉ានេះ គឺបណ្តាលមកពីការរំលោភសិទ្ធិការងារពីសំណាក់ថៅកែរោងចក្រ និងការទាមទារប្រាក់អតីតភាពការងារ។សម្រាប់ឆ្នាំ២០២១ លោក អាត់ ធន់ មើលឃើញថា កូវីដ-១៩នៅមិនទាន់ធូស្រាលវាងនឹងបង្កឱ្យប៉ះពាល់ដល់កម្មករ ដូច្នេះការតវ៉ានឹងកើតមានជាបន្តបន្ទាប់។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ហេង សួរ ក្រសួងបានចួលរួមដោះស្រាយគ្រប់ករណី តាមសិទ្ធិ និងច្បាប់បានប្រគល់ មិនដែលមានរំលងករណីណាមួយឡើយ។ករណីណាដែលមិនបានព្រមព្រៀងគ្នាគឺគូភាគីអាចប្តឹងបន្តទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬតុលាការ។

តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២១ មករា ក្រសួងការងារ សម្រេចបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល។ការសម្រេចនេះនឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញក្នុងឆ្នាំ២០២១នេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង