Yearendyearend1140x150

កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី០៣ករណីបន្ថែមជាអ្នកដំណើរចូលមកកម្ពុជានិង០៣ករណីទៀតជាសះស្បើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ប្រទេសកម្ពុជានៅថ្ងៃនេះ គិតត្រឹមម៉ោង៧ព្រឹកនេះរកឃើញករណីឆ្លងថ្មីបន្ថែមចំនួន៣នាក់ទៀតជាអ្នកធ្វើដំណើរមកពីបរទេសមកកម្ពុជា។ ជាមួយគ្នានេះ ពលករខ្មែរមកពីថៃចំនួនបីនាក់ទៀតត្រូវបានព្យាបាលឱ្យជាសះស្បើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៥៦នាក់ (ស្រី១៥៥នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៥ នាក់ (ស្រី៩៣នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨១នាក់(ស្រី ៦២នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៩៩នាក់(ស្រី ១១៨នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៧នាក់ (ស្រី៣៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៩នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ (ស្រី ២៤នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ១០នាក់ (ស្រី០៥នាក់)៕

ក្រសួងសុខាភិបាលកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង