Cct850x100 1
1800px x h300px kh

ប្រជាជនចិនជាង ១៥ លាននាក់ទទួលការចាក់វ៉ាក់សាំងកូវីដ -១៩

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការចាក់វ៉ាក់សាំងបង្ការកូវីដក្នុងទីក្រុងប៉េកាំងប្រទេសចិន។

ចិន៖ ការិយាល័យយន្តការរួមគ្នាបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមករា ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោកWangBin អ្នកសង្កេតការណ៍ពិសេសនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានបញ្ជាក់ថា គិតរហូតដល់ពេលបច្ចុប្បន្ននេះ ប្រជាជនលើសពី ១៥ លាននាក់នៅទូទាំងប្រទេសចិនបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោកMiFeng អ្នកនាំពាក្យគណៈកម្មាធិការជាតិសុខាភិបាលចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍នៃក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកដែលបានទៅទស្សនកិច្ចនៅប្រទេសចិន ។ លោកបានថ្លែងថា កាលពីថ្ងៃទី ១៤ ខែមករា ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកបានធ្វើដំណើរទៅដល់ក្រុងវូហាន ឥឡូវកំពុងធ្វើចត្តាឡីស័ក ។ ក្នុងអំឡុងពេលនេះ អ្នកជំនាញចិននិងអន្តរជាតិបានពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាច្រើនលើក ដើម្បីកំណត់ផែនការការងារ ។ ភាគីទាំងពីរនឹងជំរុញការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយមានរបៀបរៀបរយតាមផែនការដែលភាគីទាំងពីរបានកំណត់កាលពីខែកក្កដា ឆ្នាំ២០២០៕ អត្ថបទ៖ Cri ccfr

ពាក្យទាក់ទង: ចិន វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង