Cct850x100 1
1800px x h300px kh

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យមន្ត្រីកុំទន់ជ្រាយចំពោះ «លាង​លុយកខ្វក់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 

ភ្នំពេញ ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។ក្នុងកិច្ចប្រជុំនោះ សម្តេច បានអំពាវនាវដល់មន្ត្រីទាំងអស់កុំទន់ជ្រាយចំពោះ«ការសម្អាតប្រាក់»។

ក្នុងកិច្ចប្រជុំកាលពីព្រឹកនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជាសមាជិកក្រុមការងារអន្តរក្រសួងជាច្រើនទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ សម្ដេច ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនិងបង្កើតបាននូវសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធទាំង៣នាពេលនេះ ខណៈច្បាប់នេះនឹងធ្វើឲ្យការគ្រប់គ្រង់ និងសម្អាតសាច់ប្រាក់ ខ្មៅនៅប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ។

សម្តេចបានសង្កត់ធ្ងន់ថា«យើងត្រូវរួមគ្នាធ្វើឲ្យបាន កុំទន់ជ្រាយចំពោះករណីនេះ ហើយពេលដែលធ្វើការបានយើងត្រូវប្រមូលថវិកាទាំងនោះចូលរដ្ឋ ឬធ្វើអ្វីមួយជាសមិទ្ធផលរបស់រដ្ឋ ដោយមិនអាចយកទៅចែកគ្នានៅស្ថាប័ននីមួយៗនោះឡើយ»

សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងអនុក្រឹត្យស្ដីពីការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

កន្លងទៅកម្ពុជា​និង​ប្រទេស​ចំនួន​១១​ទៀត ត្រូវសហភាព​អឺរ៉ុប​ស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​ប្រទេស «​ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​» ដោយសារតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ក្រៅពី​កម្ពុជា ប្រទេស​ទាំង​១១​ទៀត​រួមមាន ប៉ា​ណា​ម៉ា ហ្សា​ម៉ា​អ៊ី​ក ហ្កា​ណា ស៊ីម​បា​វ៉េ មី​យ៉ាន់​ម៉ា ម៉ូ​រី​ស ម៉ុង​ហ្គោ​លី បា​បា​ដុស បា​ហា​ម៉ា នី​កា​រ៉ា​ហ្កា និង​បុ​ត​ស្វា​ណា​៕

Khcct banner

អត្ថបទទាក់ទង